និស្សិតអាយុ២០ឆ្នាំដែលត្រូវគ្រាប់ចំក្បាលក្នុងអំឡុងពេលតវ៉ាប្រឆាំងនឹងរដ្ឋប្រហារកាលពីសប្តាហ៍មុននៅក្នុងរដ្ឋធានីណៃពីដោរបានស្លាប់។នាង មីយ៉ា ថ្វេថ្វេ ឃីន ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស២នាក់ដែលរងរបួសធ្ងន់កាលពីថ្ងៃ០៩កុម្ភៈបន្ទាប់ពីប៉ូលិសបាញ់កាំភ្លើង ឧស្ម័នហៀរទឹកភ្នែកនិងទឹកដើម្បីបំបែកហ្វូងបាតុកម្មនៅទូទាំងប្រទេសដែលបណ្តាលអោយរបួសអ្នកប្រឆាំងតវ៉ាយ៉ាងតិច២០នាក់។
