ដោយៈសុផល/ភ្នំពេញ៖យោងតាមអ្នកជំនាញខាងអាជីវកម្មម្ហូបអាហារបានឱ្យដឹងថា៖នៅពេលបើកហាងអាហារមួយឱ្យបានជោគជ័យគឺចាំបាច់ត្រូវមានលក្ខណៈសំខាន់៤យ៉ាងគឺ សេវាកម្មអតិថិជន ,ការច្នៃប្រឌិត, គុណភាព និង បច្ចេកវិទ្យា ។ សេវាកម្មអតិថិជន (Customers Service) ត្រូវមានភាពរួសរាយរាក់ទាក់ស្មោះត្រង់និងលឿនការច្នៃប្រឌិត (Innovation) ៖ត្រូវមានយុទ្ធសាស្ត្របង្កើតបន្ថែមនិងកែច្នៃនូវមុខម្ហូបដែលធ្វើឱ្យសេវាកម្មនៃ អាហារកាន់តែមានភាពទាក់ទាញ ដែលធ្វើឱ្យភ្ញៀវមានការចាប់អារម្មណ៍ អាហារត្រូវ តែស្អាតនិងមាន អនាម័យល្អ មានរសជាតិឆ្ងាញ់ហើយមានការ ទទួលស្គាល់ពីភ្ញៀវគ្រប់ លំដាប់ថ្នាក់ទៀតផង។គុណភាព៖អាហារត្រូវតែមានគុណភាពល្អ គ្មានសារធាតុគីមី ស្អាត មានអនាម័យនិងការវេចខ្ចប់ត្រឹម ត្រូវសំរាប់ផ្គត់ផ្គងដល់ អតិថិជន ជាពិសេសស្អាតជានិច្ច និង បច្ចេកវិទ្យា(Technology)៖ការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី ដែលនាំឱ្យចំណេញពេល វេលានិងងាយស្រួល ។
ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលសំរាប់ការស្វែងរកអាហារបរិភោ គជូនពលរដ្ឋកម្ពុជា ជួយជំរុញឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជាកាន់តែមានភាពរីកចំរើននិងបង្កើតការងារដល់កូនខ្មែរផងនោះ ហាង Crustle Chicken ត្រូវបានផ្តួចផ្តើមគំនិតបង្កើតឡើងដោយម្ចាស់អាជីវកម្ម ០២នាក់ គឺលោកស្រី ជា ម៉ាឡែន និង លោកស្រី ទេព រតនៈហើយបានបើកសាកល្បងកាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅរួចមកហើយ ជាមួយនឹងមុខម្ហូប fast food និងនំជាច្រើនប្រភេទនិងមានការគាំទ្រពីអតិថិជនជាច្រើន។
លោកស្រី ជា ម៉ាឡែន សហស្ថាបនិកហាង Crustle Chickenបានមានប្រសាសន៍ឱ្យដឹងថា៖ ពួកយើងរំពឹងទុកថាអាជីវកម្មមួយនេះនឹងអាចផ្តល់នូវប្រភេទអាហារសម្រន់ដែល ចំណាយពេលចំអិនក្នុងរយៈពេលតិចតួចបំផុតតាមដែលអាចធ្វើទៅបានហើយមានតម្លៃសមរម្យប្រកបដោយគុណភាពខ្ពស់ជាពិសេសគឺថែមទាំងផ្តល់នូវអនាម័យខ្ពស់ជូនដល់អតិថិជនថែមទៀតផង។ចំណែកសេវាកម្មល្អ បច្ចេកវិជ្ជាថ្មី និង អាហារមានលក្ខណៈច្នៃប្រឌិត។
លោកស្រីបានបន្តថា៖បេសកកម្មនិងចក្ខុវិស័យរបស់ពួកយើងគឺផ្តោតទៅលើការផ្តល់ជូននូវបឺហ្គឺរមាន់បំពងនិងមុខម្ហូបជាច្រើនផ្សេងទៀតដែលជារសជាតិថ្មីដ៏មានឱជារសឈ្ងុយឆ្ងាញ់ក្នុងតម្លៃសមរម្យរួមជាមួយនិងអនាម័យខ្ពស់ហើយពួកយើងក៏រំពឹងទុកយ៉ាងមុតមាំថានឹងអាចពង្រីកសាខារបស់ខ្លួនបន្ថែមឱ្យបានច្រើននៅពេលឆាប់ៗនេះ។
ការពិតទៅប្រជាជនកម្ពុជាពិតជាមានសំណាងណាស់បើប្រៀបធៀបទៅនឹងប្រទេសដទៃ ពីព្រោះរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការការពារនិងទប់ស្កាត់ជំងឺ Covid-19 បានយ៉ាងល្អដោយគ្មានការបិទទីក្រុងឡើយ។ប៉ុន្តែCovid1បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាពិសេសវាបានធ្វើឱ្យមនុស្សជាច្រើនប្រឈមនឹងបញ្ហាបាត់បង់ការងារថែមទៀតផង។ដូច្នេះពួកយើងយល់ឃើញថាការបង្កើត CrustleChickenគឺជាការរួមចំណែកមួយផ្នែកតូចជួយដល់សង្គមក្នុងការផ្តល់ឱកាសការងារជូនដល់ប្រជាជនកម្ពុជាយើងដើម្បីទទួលបានចំណូលជួយផ្គត់ផ្គង់ដល់ជីវភាពប្រចាំថ្ងៃសម្រាប់គ្រួសារ។
ពិសេសជាងនេះទៅទៀតបើទោះជាអតិថិជននៅមានការភ័យខ្លាចមិនហ៊ានចេញមកញ៉ាំដល់ហាងផ្ទាល់ក៏វាលែងជាបញ្ហាចោទទៀតដែរ។ដោយមានការសហការជាមួយក្រុមហ៊ុនសេវាដឹកជញ្ជូនដូចជា E-Gets, Food Panda និង Nham24 អតិថិជនរបស់ Crustle Chicken គ្រាន់តែប្រើស្មាតហ្វូនរបស់ខ្លួនធ្វើការកុម្ម៉ង់ហើយរង់ចាំតែប៉ុន្មាននាទី ប៉ុណ្ណោះ នោះភ្នាក់ងារដឹកជញ្ជូននឹងយកអាហារដែលអ្នកចូលចិត្តទៅដល់មុខផ្ទះតែម្តង។
ហាង Crustle Chicken មានទីតាំងស្ថិតនៅផ្ទះលេខ261 E0កែងវិថីព្រះអង្គដួង (១១០)និងវិថីឧកញ៉ា ហ៊ីង ប៉ែន (៦១)សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និង លេខទូរស័ព្ទ០១២ ២១០០៣៦៕Ph