កម្ពុជា​-​អង់គ្លេស ប្តេជ្ញា​រួមគ្នា​បន្ត​លើកស្ទួយ​ពាណិជ្ជកម្ម​បន្ថែម​ក្រោយ​ចប់​វិបត្តិ​កូ​វីដ​១៩

ដោយៈ​ពៅ​និមល​/​ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អង់គ្លេស បាន​ប្តេជ្ញាចិត្ត​ថា នឹង​បន្ត​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​លើកស្ទួយ​ទំនាក់ទំនង​ពាណិជ្ជកម្ម ង​ស្តារ សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​ការរង​ផលប៉ះពាល់ នៃ​ជម្ងឺ​កូ​វីដ​១៩ ដើម្បី​ជំរុញ​ការអភិវឌ្ឍ សេដ្ឋកិច្ច លើកកម្ពស់​កំរិតជីវភាព និង​ផ្តល់​សុខុមាលភាព​ជូន​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅក្នុង​ជំនួប​ការងារ​ជាមួយ លោកស្រី ហេ​ឌ័​រ វា​ល្ល័​រ (Heather Wheeler) ដែល​ទើប​តែងតាំង​ថ្មី​ជា​ប្រេសិត​ពាណិជ្ជកម្ម​របស់ នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ឡាវ និង​វៀតណាម តាម​ប្រព័ន្ធ វីដេអូ កាលពី​រសៀល​ថ្ងៃទី​១៨ កុម្ភៈ ឆ្នាំ​២០២១​កន្លងទៅនេះ បាន​ជម្រាបជូន​អំពី​កិច្ចខិតខំ​ប្រឹង ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ធ្វើកំណែទម្រង់​ស្ថាប័ន និង​បទបញ្ញត្តិ​នានា​សម្រាប់ ការធ្វើ​សមា​រណកម្ម​សេដ្ឋកិច្ច និង​បង្ហាញ​ពី​ឆន្ទៈ​ក្នុងការ​ពង្រីក​ដៃគូ​រពា​ណិ​ជ្ជ​កម្ម​តាមរយៈ ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​នៅក្នុង​តំបន់​។

លោក​បានបង្ហាញ​អំពី​ការគាំទ្រ​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ចការ​ដៃគូរ​សន្ទនារ​វាង​ចក្រភព​អង់គ្លេស និង​អាស៊ាន​ដែលជា​តំបន់​មាន​សក្តានុពល​ខ្លាំង និង​បាន​ជម្រាប​ភាគី​អង់គ្លេស​ទៀតថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ នៅ​ឆ្នាំ​២០២១ និង​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ នៅ​ឆ្នាំ​២០២២​ខាងមុខ​។ ឆ្លៀត​ក្នុង ឱកាស​នោះ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ភាគី​អង់គ្លេស សម្រាប់​ការចូល រួមចំណែក យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​ធនធានមនុស្ស និង​លើកស្ទួយ​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​ក្នុងការ​អភិវឌ្ឍ​វិស័យ​អាទិភាព​មួយចំនួន ជាពិសេស​វិស័យ​អប់រំ សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ព្រមទាំង​តាមរយៈ​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ខែមករា ឆ្នាំ​២០២១​នេះ​ក្រោយពី​អង់គ្លេស​ចាកចេញ ពី​សហភាព​អឺរ៉ុប​។

​ជា​កិច្ច​ឆ្លើយតប លោកស្រី​ប្រេសិត​ពាណិជ្ជកម្ម បានទទួល​ស្គា​ល់ពី​ភាព​រីកចម្រើន​កំណើន សេដ្ឋកិច្ច​ប្រចាំឆ្នាំ និង​សក្តានុពល​នាំចេញ​របស់​កម្ពុជា ព្រមទាំង​ធ្វើការ​កោតសរសើរ​ចំពោះ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រដ្ឋាភិបាល​កម្ពុជា ង​ការជួយ​សម្របសម្រួល​ប្រតិបត្តិការ ពាណិជ្ជកម្ម​របស់​ធុរជន និង​វិនិយោគិន​អង់គ្លេស​នៅ​កម្ពុជា​នាពេល​កន្លងមក​។

​លោកស្រី​បន្តថា នឹង​ខិតខំ​ប្រឹងប្រែង​ទាក់ទាញ​វិនិយោគិន​អង់គ្លេស​មក​ស្វែងយល់​បន្ថែម​ពី សក្តានុពល​ដែល​កម្ពុជា​កំពុង​សម្រេចបាន​នាពេល​បច្ចុប្បន្ន​។ ទន្ទឹមនេះ លោកស្រី​បាន​គូស បញ្ជាក់​អំពី​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​១៩ មកលើ​វិស័យ​កាត់ដេរ និង​វាយ ន​ភណ្ឌ ដែលជា​សសរស្តម្ភ​មួយ​យ៉ាងសំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ហើយ​បាន​ជម្រាបជូន លោក​រដ្ឋមន្ត្រី​អំពី​គម្រោង​គាំទ្រ​ព​ន្លឿ​ន​ផ្នែក​សេដ្ឋកិច្ច ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល អង់គ្លេស​សម្រាប់​ប្រទេស​នៅ​អាស៊ាន​៕/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleនិស្សិត​អាយុ​២០​ឆ្នាំ​ដែល​ត្រូវ​គ្រាប់​ចំ​ក្បាល​ក្នុងអំឡុងពេល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​កាលពី​សប្តាហ៍​មុន​នៅក្នុង​រដ្ឋធានី​ណៃ​ពីដោរ​បានស្លាប់។​នាង មី​យ៉ា ថ្វេ​ថ្វេ ឃី​ន ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​២​នាក់​ដែល​រងរបួស​ធ្ងន់​កាលពី​ថ្ងៃ​០៩​កុម្ភៈ​បន្ទាប់ពី​ប៉ូលិស​បាញ់​កាំភ្លើង ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​ទឹក​ដើម្បី​បំបែកហ្វូង​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​​ដែល​បណ្តាលអោយ​របួស​អ្នក​ប្រឆាំង​តវ៉ា​យ៉ាងតិច​២០​នាក់​។​
Next articleកម្ពុជា​-​អង់គ្លេស ប្តេជ្ញា​រួមគ្នា​បន្ត​លើកស្ទួយ​ពាណិជ្ជកម្ម​បន្ថែម​ក្រោយ​ចប់​វិបត្តិ​កូ​វីដ​១៩
- Advertisment -

Most Popular