ដោយៈជាសីហៈ/ភ្នំពេញៈប្រតិភូរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបាលចុះពិនិត្យគម្រោងអភិវឌ្ឈន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុកាលពីម្សិលមិញ និងថ្ងៃនេះ ។
មន្ត្រីបានអះអាងថាប្រតិភូនេះដឹកនាំដោយលោកម៉ៅហាវណ្ណាល់រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដោយបានចុះបេសកកម្មពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនិងពិនិត្យមើលទីតាំងដីសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋរងការប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិនេះនិងប្រជាពលរដ្ឋរស់នៅកែងផ្លូវចូលជាប់របងអាកាសយានដ្ឋានតាមបណ្តោយមហាវិថីលេខ៤៥។
បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានកំពុងតែប្រគល់គម្រោងអភិវឌ្ឈន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុឲ្យក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Aiports) ដើម្បីគ្រប់គ្រង ប្រតិបត្តិការ និង អភិវឌ្ឈន៍អាកាសយានដ្ឋានមួយនេះ ។ ក្រុមហ៊ុនមួយនេះក៏កំពុងតែគ្រប់គ្រងប្រតិបត្តិការនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង ខេត្តសៀមរាបផងដែរ ៕