សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ជាង​១​ពាន់​នាក់​កាល​ឆ្នាំ​២០២០

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​២០២០​កន្លងទៅ​សមត្ថកិច្ច​រាជធានី ភ្នំពេញ បាន​បង្ក្រាប និង​ឃាត់ខ្លួន​ក្មេង​ទំនើង​បាន​ជិត​៧០០​ករណី ដោយ​ឃាត់ខ្លួន​បាន ជាង​១.០០០​នាក់ ហើយ​ក្នុង​ចំនួន​នេះ ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ មាន​ចំនួន​ជាង​៥០០ ករណី ឃាត់ខ្លួន ជិត​៧០០​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ​។​

​របាយការណ៍​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​ឆ្នាំ​២០២០​បាន​អះអាងថា ក្នុង​រយៈពេល​មួយឆ្នាំ ២០២០​កន្លងមកនេះ សមត្ថកិច្ច​រាជធានី​ភ្នំពេញ បង្ក្រាប និង​ឃាត់ខ្លួន​ក្មេង​ទំនើង​បាន​ចំនួន ៦៨១​ករណី ឃាត់ខ្លួន ១.០៣៩​នាក់ ដោយ​ស្រី មាន​៤៨​នាក់ ក្នុងនោះ ពាក់ព័ន្ធ​បទល្មើស ព្រហ្មទណ្ឌ ចំនួន ៥០៦​ករណី ឃាត់ខ្លួន​៦៦៤​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលា ដំបូង​រាជធានី​ភ្នំពេញ និង​បង្ក​ឱ្យ​បាត់​សណ្ដាប់ធ្នាប់​ក្នុង​មូលដ្ឋាន​១៧៣​ករណី ឃាត់ខ្លួន ៣៧៥​នាក់ មាន​ស្រី ២៧​នាក់ បាន​អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​ធ្វើ​កិច្ចសន្យា​អប់រំ​បញ្ឈប់ សកម្មភាព​។​

​ប្រភព​ដដែល​បាន​បន្តថា ចំពោះ​ការងារ​គ្រប់គ្រង​មុខសញ្ញា​ក្មេង​ទំនើង ជន​ទំនើង​សមត្ថកិច្ច បានធ្វើការ​គ្រប់គ្រង​មុខសញ្ញា​ក្មេង​ទំនើង ជន​ទំនើង បាន​ចំនួន ៥០៧​នាក់ មាន​ស្រី ១៤​នាក់ … បច្ចុប្បន្នភាព​បាន​កែប្រែ ចំនួន ៩៨​នាក់ និង​ផ្លាស់ចេញ ចំនួន ១១​នាក់​ផងដែរ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular