Home ព័ត៌មានជាតិ សង្គម មន្ត្រី​អធិកា...

មន្ត្រី​អធិការកិច្ច​វិស័យ​ប្រេងកាត​ទទួលបាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​

ដោយៈ ជា សីហៈ /​ភ្នំពេញៈ មន្ត្រី​អធិការកិច្ច​ប្រេងកាត​ទាំងអស់​ចំនួន ១៩២​រូប​ក្រោយពេល ដែល​ទទួលបាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​មួយ ដើម្បី​ឲ្យ​កាន់តែ​យល់ច្បាស់​ពីមុខ​ងារ និង​ភារកិច្ច​របស់ខ្លួន ។

​កម្មវិធី​បណ្តុះបណ្តាល​នេះ បាន​បើក​ដោយ លោក សុខ ខា​វ៉ាន់ រដ្ឋលេខាធិការ​ក្រសួង រ៉ែ​និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​និង​អធិការកិច្ច​សកម្មភាព ក្នុង​វិស័យ​ប្រេងកាត ។

​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល លោក បាន​សង្កត់ធ្ងន់​លើ​តួនាទី​ភារកិច្ច​របស់​មន្ត្រី អធិការកិច្ច​ប្រេងកាត​រួមមាន ការពង្រឹង​អនុលោមភាព​, ការជំរុញ​ការអនុវត្ត​និង​ចាត់វិធានការ តាមច្បាប់ លិខិតបទដ្ឋាន​គតិ​យុទ្ធ និង​បទ​ប្បញ្ញត្តិ​បច្ចេកទេស​ចំពោះ​សកម្មភាព​ក្នុង​វិស័យ ប្រេងកាត​។​

​ទន្ទឹមនឹងនេះ លោក ក៏បាន​ណែនាំ​ដល់​មន្ត្រី​អធិការកិច្ច​ប្រេងកាត​ទាំងអស់​ឱ្យ​ខិតខំ យកចិត្តទុកដាក់​ស្តាប់ កត់ត្រា និង​ជជែក​ដេញដោល ដើម្បី​យកចំណេះ​ដឹង​ដែល​នឹង​ទទួល បាន​នេះ​ជា​ប្រយោជន៍​ទៅ​បំពេញការងារ ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ និង​គោរព​ឱ្យបាន​ហ្មត់ចត់​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នានា ជា​ធរមាន​ជាពិសេស​ត្រូវបំពេញ​ការងា​រ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ គិតគូរ​ផល ប្រយោជន៍​ជាតិ​ជាធំ ជៀសវាង​នូវ​ការប្រើប្រាស់​សិទ្ធិអំណាច​ក្នុង​គោលដៅ​បម្រើ ផលប្រយោជន៍​ផ្ទាល់ខ្លួន​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular