ដោយ:សៅវ៉ាន់ឌី/ព្រះវិហារ: កម្លាំងផ្នែករដ្ឋបាលព្រៃឈើឆែបសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ស្រុកឆែប និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំម្លូព្រៃ១ បានចុះបង្ក្រាបទីតាំងស្តុកឈើ១កន្លែង ដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ។ ការបង្ក្រាបនេះ ធ្វើឡើងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ តាមការណែនាំរបស់លោកនួនសុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ។
លោកសេងលាងនាយរដ្ឋបាលព្រៃឈើឆែបបានឱ្យដឹងថា ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូត នូវឈើអារ ចម្រុះ ជាច្រើន យកទៅរក្សាទុក នៅស្នាក់ការថ្នាលបណ្ដុះ កូនឈើ ផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីចាត់ការតាមនីតិវិធី៕