ដោយ: បញ្ញាសាស្ត្រ / ភ្នំពេញ: រយៈពេល ២ថ្ងៃនេះ ហាក់ដូចជាចេញបទចម្រៀងប្លែកបន្តិច ដោយផលិតកម្ម Galaxy Navatra បញ្ចេញបទឆ្លើយឆ្លងគ្នារវាង ខេម និងកំពូលតារាចម្រៀងស្រី តន់ ចន្ទសីម៉ា ក្នុងសាច់រឿង នៃបទនោះ និយាយពីជម្លោះផ្ទះជាប់គ្នា។ ក្នុងសាច់រឿង នៃបទទី១ តួស្រីខឹង តួប្រុសរឿងចតឡានមុខផ្ទះ ច្រៀងឌឺដងគ្នាដោយខ្វះការអធ្យាស្រ័យ។
ចំណែកបទទី២ បង្ហាញពីចរិតអាក្រក់របស់ ខេម ដែលចង់បង្កជម្លោះ មកលើ តន់ ចន្ទសីម៉ា ដោយ ខេម បានកើបលាមកសត្វមុខផ្ទះរបស់ខ្លួនមក ដាក់មុខផ្ទះតួស្រី តន់ ចន្ទសីម៉ា ហើយច្រៀងឌឺដងគ្នា ដោយចោទថា តន់ ចន្ទសីម៉ា ចិញ្ចឹមឆ្កែតែអត់គំនិត។ ដូចនេះ បើសិនជាចង់ជ្រាបច្បាស់សូមទស្សនាបទចម្រៀងទាំង ២បទនេះ ទាំងអស់គ្នា៖