Home ព័ត៌មានជាតិ សន្តិសុខ ស្លាប់​ម្នាក់...

ស្លាប់​ម្នាក់ របួស​ម្នាក់ ករណី​រថយន្ត​និង​ម៉ូតូ​បុក​គ្នា​នៅ​ស្រុក​ពញាក្រែក​

ដោយ​: គង់​ហេង​/ ត្បូងឃ្មុំ​: ហេតុការណ៍​រថយន្ត​ធុន​ធំ​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ បាន​បណ្តាលឱ្យ​ភាគី​ខាង​ម៉ូតូ​ម្នាក់​ស្លាប់ និង​ម្នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ​ស្ថិត​ក្នុងភូមិ​ស្រឡៅ​ជ្រឹង ឃុំ​វាល​ម្លូរ ស្រុក​ពញាក្រែក នៅ​យប់​ថ្ងៃទី​១៩ កុម្ភ​: ។ ចំណែក​ខាង​អ្នកបើកបរ​រថយន្ត​បាន​ទុក​រថយន្ត​ចោល​រត់​គេចខ្លួនបាត់​។​

​មន្ត្រី​អាវុធហត្ថ​ស្រុក​ពញាក្រែក​បានឱ្យដឹងថា បុរស​ដែល​ស្លាប់​ឈ្មោះ នី ស អាយុ ២៦​ឆ្នាំ និង​បុរស​ម្នាក់ទៀត​ដែល​រង​របួល​ធ្ងន់ និង​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាកវ៉េវ​ឈ្មោះ អ៊ឹម សុខ​ជាតិ អាយុ ១៦​ឆ្នាំ ត្រូវបាន​សង្គ្រោះ​ទៅកាន់​មន្ទីរពេទ្យ​។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​កប្បាស ឃុំ​វាល​ម្លូរ​។ រីឯ​រថយន្ត​ធុន​ធំ​នោះ ម៉ាក​ហ៊ី​យ៉ុ​ន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម 3A-6785 ។​

​ក្រោយ​វាស់វែង ត្រួតពិនិត្យ​កន្លែង​ហេតុ និង​ប្រគល់​សាកសព​ជូន​គ្រួសារ​រងគ្រោះ ខាង​នគរបាល​ចរាចរណ៍​បាន​ប្រមូល​វត្ថុតាង​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​ពញាក្រែក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular