ដោយៈគ្រញូង/បាត់ដំបងៈ គឹតត្រឹមរយៈពេល១អាទិត្យ ក្នុងខែកុម្ភៈ ឆ្នាំ២០២១នេះ ខេត្តបាត់ដំបងមានភ្លើងឆេះផ្ទះចំនួន១៦ខ្នង ខូចខាតទ្រព្យសម្បត្តិអស់រាប់ម៉ឺនដុល្លារ ប៉ុន្តែមិនមានមនុស្សណាម្នាក់រងរបួសទេ។ នេះបើយោងតាមការបញ្ជាក់របស់ នាយការិយាល័យបង្ការ និងពន្លត់អគ្គីភ័យនៃស្នងការនគរបាលខេត្ត។
លោកនាយការិយាល័យបានបន្តថានៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាថ្ងៃចូលឆ្នាំចិនភ្លើងឆេះផ្ទះប្រជាពលរដ្ឋ២ខ្នងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើននៅក្នុងភូមិកន្ទួត សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង។
លោកគឹម ប៊ុនធឿន នាយការិយាល័យបង្ការ និងពន្លត់អគ្គីភ័យនៃស្នងការនគរបាលខេត្ត បានបញ្ជាក់ថានៅលើកទី២ នាព្រឹកថ្ងៃទី១៦កុម្ភៈ នៅក្នុងស្ថានីយ៍រថភ្លើងស្ថិត ក្នុងភូមិ/សង្កាត់ទូលតាឯក ក្រុងបាត់ដំបង មានភ្លើងឆេះផ្ទះចំនួន ៥ខ្នង ដោយសារជនបែកថ្នាំជាអ្នកបង្កហើយរត់គេចខ្លូនបាត់។
លោកបានបន្ថែមថា ចំណែកនៅលើកចុងក្រោយនេះ គឺនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ នៅចំណុច ភូមិកណ្ដាល ត្បូងឃុំ គោកឃ្មុំ ស្រុកថ្មគោល មានភ្លើងឆេះផ្ទះចំនួន៩ខ្នងទៀត៕