ដោយៈ ប.ខុន / ភ្នំពេញៈ ទំនាស់រឿងទឹក សម្រាប់ធ្វើស្រូវប្រាំង នៅក្នុងស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកកងមាស ដែលប្រជាពលរដ្ឋ បានលើកគ្នាទៅតវ៉ា ដល់សាលាខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ខែកុម្ភៈ បានដោះស្រាយចប់ សព្វគ្រប់ហើយ នៅថ្ងៃទី១៩ ខែកុម្ភៈ បន្ទាប់ពីលោកអភិបាល ខេត្តកំពង់ចាម បានចុះដល់មូលដ្ឋាន ជាមួយអភិបាលស្រុក ពាក់ព័ន្ធទាំងបី រួមជាមួយមន្ត្រីឃុំ និងសហគមន៍ប្រើប្រាស់ទឹក ឱ្យមានការយោគយល់គ្នា និងមានទឹក សម្រាប់ប្រើទាំងអស់គ្នា រួចមក។
