ដោយៈ សុភ័ក្ត្រ ភាណា/ភ្នំពេញៈលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូចំនួន១៥រូប មកធ្វើទស្សនកិច្ច “បណ្ណាល័យសម្តេចម៉ែ” នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
ប្រតិភូកាកបាទក្រហមកម្ពុជាទស្សនកិច្ច “បណ្ណាល័យសម្តេចម៉ែ” (រូបថតដោយ សូវិចិត្រ មេត្តា)
អស់រយៈកាលជាច្រើនឆ្នាំកន្លងមកមជ្ឈមណ្ឌលឯកសារកម្ពុជាធ្លាប់បានសហការជាមួយនឹងកាកបាទក្រហមកម្ពុជាក្នុងការស្វែងរកសាច់ ញាតិក្រុមគ្រួសារប្រជាជនកម្ពុជាដែលបានបាត់បង់ឬព្រាត់ប្រាស់ដោយសារសង្គ្រាមនិងអំពើប្រល័យពូជសាសន៍។ មកទល់បច្ចុប្បន្ន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ប្រមាណ ២៣០នាក់ បានដាក់ពាក្យស្វែងរកសាច់ញាតិតាមរយៈមជ្ឈមណ្ឌលឯកសារកម្ពុជា។
គួររំឮកថា ភាគច្រើននៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគឺជាស្ត្រីនិងកុមារ។ ស្ត្រីកម្ពុជាបានខិតខំប្រឹងប្រែងដោយមិនរួញរាក្នុងការ ស្ដារ លើកស្ទួយ និងកសាងប្រទេសជាតិសាជាថ្មី តាមរយៈការចិញ្ចឹមបីបាច់គ្រួសារ ក្តាប់យកនិងពង្រីកឱកាសសេដ្ឋកិច្ច អភិរក្ស ការពារនិងពង្រឹងសហគមន៍ វប្បធម៌ និងប្រទេសជាតិរបស់ខ្លួន ក្រោយពេលដែលរបបខ្មែរក្រហមបានដួលរលំទៅនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ស្ត្រីកម្ពុជាគឺជានិមិត្តរូប នៃដួងព្រលឹងជាតិកម្ពុជា។ បណ្ណាល័យសម្ដេចម៉ែបង្កើតឡើងដើម្បីឧទ្ទិសដល់ស្ត្រីកម្ពុជា ទាំងនៅក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។
ប្រតិភូកាកបាទក្រហមកម្ពុជាទស្សនកិច្ច “បណ្ណាល័យសម្តេចម៉ែ” (រូបថតដោយ សូវិចិត្រ មេត្តា)
ប្រតិភូទាំង១៥រូបទទួលបានគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅនិងបានទស្សនាពិព័រណ៍ព្រះឆាយាលក្ខណ៍សម្តេចព្រះបរមរតនកោដ្ឋនិងរាជវង្សានុវង្ស, ពិព័រណ៍នៃប្លង់រចនាអគារវិទ្យាស្ថានស្លឹករឹត ដែលគឺជាមជ្ឈមណ្ឌលឯកសារកម្ពុជាអចិន្ត្រៃយ៍ រចនាឡើងដោយលោកស្រី ហ្សាហាហាឌីដ,បរិក្ខារតម្កល់ឯកសាព្រមទាំងទទួលជ្រាបព័ត៌មាននានាអំពីការិយាល័យនៅតាមបណ្តាខេត្តទាំង១០របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបង្ហាញដោយលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងលោកស្រី សូហ្វារីណានាយករងមជ្ឈមណ្ឌល ឯកសារកម្ពុជា។
នៅមុនពេលបញ្ចប់ ក្រុមប្រតិភូនិងក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានពិភាក្សាលើប្រធានបទដ៏មានសារសំខាន់មួយ ចំនួនស្តីអំពីការលើកកម្ពស់តួនាទីនិងការផ្តល់ឱកាសដល់ស្ត្រីនៅក្នុងសង្គមកិច្ចពិភាក្សាក៏បានផ្តោតទៅលើគម្រោងបច្ចុប្បន្ននិងបន្តបន្ទាប់របស់មជ្ឈមណ្ឌលឯកសារកម្ពុជាដូចជាគម្រោងលើកកម្ពស់សុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនិងគម្រោងជំរុញការចូលរួមរបស់ស្ត្រីនៅតាមសហគមន៍ដាច់ស្រយាលជាអាទិ៍ ព្រមទាំងកិច្ចសហការនាពេលអនាគតរវាងស្ថាប័នទាំងពីរ។
ប្រតិភូកាកបាទក្រហមកម្ពុជាទស្សនកិច្ច “បណ្ណាល័យសម្តេចម៉ែ” (រូបថតដោយ សូវិចិត្រ មេត្តា)
ទស្សនកិច្ចបានប្រព្រឹត្តទៅដោយរលូន និងក្នុងបរិយាកាសសោមនស្សរីករាយ។ ជាកិច្ចបញ្ចប់ លោកជំទាវ ពុំ ចន្ទីនី តំណាងឲ្យកាកបាទក្រហមកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចារចំណារអនុស្សាវរីយ៍លើសៀវភៅក្រាំងមានរបស់ «បណ្ណាល័យសម្តេចម៉ែ» ដែលមានខ្លឹមសារដូចតទៅ៖
“ក្នុងនាមគណៈប្រតិភូ កាកបាទក្រហមកម្ពុជា ដែលបានមកធ្វើទស្សនកិច្ចនៅ «បណ្ណាល័យសម្តេចម៉ែ» នាថ្ងៃនេះ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីកោតសរសើរ ចំពោះគំនិតផ្តួចផ្តើម និងសមិទ្ធផល ដែលបានស្រាវជ្រាវដ៏សម្បូរបែប ដើម្បីទុកជាប្រវត្តិសាស្ត្រសម្រាប់អនាគតកូនខ្មែរ រាប់ដំណរតទៅមុខទៀត កុំឲ្យភ្លេចនូវអតីតកាលដ៏ជូរចត់ ដ៏ខ្មៅងងឹតតែមួយនៅក្នុងប្រទេសកម្ពុជា។ នេះក៏ជាមេរៀនដកពិសោធន៍ឲ្យជំនាន់ក្រោយៗ ខិតខំ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាពរបស់ប្រទេសជាតិតរៀងទៅ”៕សរន