ដោយៈជាសីហៈ/ភ្នំពេញៈសាច់សាត់ព្រៃមានដូចជាសត្វសំពោចវល្លិ៍អន្សងក្ងោកឈ្លូសសត្វជ្រូកព្រៃដោយរួមមានទាំងសត្វស្លាបចំនួនជាង២០ផ្សេងទៀត ត្រូវបានរឹបអូស ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជាបានអះអាងថា បរិមាណសាច់សត្វព្រៃដែលរឹបអូសមានទំងន់សរុបរហូតដល់ទៅ ជាង ៧០ គីឡូក្រាម ។
សាច់សត្វព្រៃទាំងនេះត្រូវបានបង្ក្រាប់ដោយសមត្ថកិច្ចក្នុងកិច្ចសហប្រតិបតត្តិការរវាងក្រុមមន្ត្រីឧទ្យានុរក្សនិងក្រុមសង្គ្រោះសត្វព្រៃបន្ទាន់នៅទីតាំងផ្សារចំនួន០២កន្លែង និងនៅទីតាំងភោជនីយដ្ឋានតាមដងផ្លូវចំនួន៥កន្លែងដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ។
សត្វព្រៃរស់មួយចំនួនក៏ត្រូវបានជួយសង្គ្រោះមានដូចជាអណ្តើកសោមចំនួន០១ក្បាលនិងអណ្តើកបិទមុខស្នូកខ្មៅចំនួន០៣ក្បាលដែលសុទ្ធតែជាប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជជាសកល៕.mara