នាំយក​អំណោយ​ជូន​គ្រួសារ​នគរបាល​ជា​និវត្តន៍​ជន​០៨​គ្រួសារ​នៅ​ស្រុក​សំឡូត​

​ដោយ​:​គ្រញូង​/​បាត់ដំបង​: គ្រួសារ​នគរបាល​ជា​និវត្តន៍​ជន ចំនួន​០៨​គ្រួសារ​នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១៩ ខែ កុម្ភៈ ឆ្នាំ​២០២១​នេះ បានទទួល​អំណោយ​សប្បុរសធម៌ ដែលជា​ការ អនុវត្តតាម​អនុសាសន៍​ណែនាំ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ទិស​ភូមិភាគ​ទី​៤ ទី​៥ ក៏ដូចជា​យោបល់ របស់​លោ​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង លោក​វរ​សេនី យ៍ ឯក អ៊ុក សារិន មេ​បញ្ជា ការ​វរ​សេនា​តូច​នគរបាល​ការពា​ព្រំដែន គោក​លេខ​៣១០​ព្រមទាំង​សហការី​។ អំណោយ​ដែល​យកទៅ​ប្រគល់​នេះ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្ករ ថវិកា ទឹកបរិសុទ្ធ ក្រមា មុង និង​ភួយ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular