WHO បញ្ជាក់​ជាថ្មី​ពី​ទំនាក់ទំនង​រវាង​ការផ្ទុះ​ចេញ​នូវ​ជម្ងឺ​កូ​វីដ​-១៩​នៅ​ទីក្រុង​វូ​ហាន​និង​សង្វាក់​នៃ​ការផ្គត់ផ្គង់​សត្វព្រៃ​

​ដោយៈ​ជា​សីហៈ​/​ភ្នំពេញៈអង្គការ​សុខភាព​ពិភពលោក​បានធ្វើ​ការបញ្ជា​ក់​ពី​ទំនាក់ទំនង​រវាង​ការផ្ទុះ​ចេញ​នូវ​ជម្ងឺ​កូ​វីដ​-១៩​នៅ​ទីក្រុង​វូ​ហាន​និង​សង្វាក់​នៃ​ការផ្គត់ផ្គង់​សត្វព្រៃ​។

​ក្នុង​ថ្ងៃ​#​ទិវា​សត្វព្រៃ​ពង្រូល​ពិភពលោក​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ជំរុញអោយមាន​សកម្មភាព​កាន់តែច្រើន​លើ​ការធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​ខណៈ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការ​កើន​មាន​ឡើង​នូវ​តំរូវការ​ផលិតផល​ស​ត្វ​ព្រៃ​ផ្សេងៗ​រួមទាំង​សាច់​ពង្រូល សំពោច និង​ប្រជៀវ​។

​អង្គការ​នេះ​បាន​អះអាងថា គ្រប់​ប្រភេទ​សត្វ​ទាំងនេះ​គឺមាន​ការផ្សាភ្ជាប់​ជាមួយនិង​ការឆ្លង​នៃ​ជម្ងឺ​ហ្សូ​ណូ​ទិ​ក​ទៅកាន់​មនុស្ស​។

​នាយិកា​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កញ្ញា​ស៊ូ​វណ្ណា​ហ្គោ​ន​ឡែ​ត​បាន​មានប្រសាសន៍ថា​“​អ្នកប្រើប្រាស់​កំពុង​យកសុខ​ភាព​របស់​ពួកគេ​ទៅ​ប្រថុយ​គ្រប់​ពេលដែល​ពួកគេ​បរិភោគ​សត្វព្រៃ ” ។
​ខណៈពេលដែល​វ៉ាក់សាំង​គឺជា​ជំ​ហ៊ាន​សំខាន់​មួយ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ពីស​ត្វ​ទៅ​មនុស្ស​តួយ៉ាង​ដូចជា​ជម្ងឺ​កូ​វីដ​-១៩​នេះ​ជាដើម តែ​ពួកគេ​មិនមាន​ចម្លើយ​ដើម្បី​ការពារ​ជម្ងឺ​រាតត្បាត​ទេ​។​

​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​រួម​ជាមួយនិង​អង្គការ​ចំនួន​៧០​ផ្សេងទៀត​ដែល​ស្ថិតនៅក្នុង​ក្រុម​កំពុងធ្វើការ​បញ្ចប់​ជម្ងឺ​រាតត្បាត​ជំ​រុញអោយ​រដ្ឋាភិបាល​ព្រមទាំង​សាធារណៈជន​សូម​គិត​អោយ​លើសពី​វ៉ាក់សាំង​។​
​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​តែងតែ​ធ្វើការ​ប្រយុទ្ធប្រឆាំង​ទៅ​និង​ការធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ​ខុសច្បាប់​ដែលជា​ការការពារ​សុខ​ភាព​សាធារណៈ​។

​កញ្ញា​ហ្គោ​ន​ឡែ​ត​បាន​ពន្យល់ថា​“​តាមរយៈ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ​ខុសច្បាប់​យើង​ក៏​កំពុង​ប្រយុទ្ធប្រឆាំង​ដូចគ្នា​ទៅនឹង​ឱកាស​នៃ​ការអភិវឌ្ឍន៍​ការរីក​រាលដាល​ជម្ងឺ​ថ្មី​”​។
​កញ្ញា​បាន​ជំរុញ​អ្នក​រាល់គ្នា​នៅក្នុង​ប្រទេស​កម្ពុជា​“​សូម​ដើរតួរ​អោយ​លើសពី​ការបញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ​ដោយ​ធ្វើការ​រាយការណ៍​ពីបទ​ល្មើ​សត្វព្រៃ​ផ្សេងៗ​មកកាន់​បណ្តាញទូរស័ព្ទ​លេខ ០១២ ៥០០ ០៩៤” ៕​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular