ក្រុង​ពាលី រឿង​ខ្នាត​ធំ «​មរណ​មាតា​» ភី​អិន​អិន ធ្វើឡើង​ផ្អើល​តែម្តង​

ដោយៈ បញ្ញា​សាស្ត្រ / ភ្នំពេញៈ ភាពយន្ត​ភាគ​ខ្នាត​ធំ រឿង «​មរណ​មាតា​» បានរៀបចំ​ពិធី ក្រុង​ពាលី​ហើយ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ កុម្ភៈ ២០២១ នេះ នៅ​ស្ថានីយ៍ទូរទស្សន៍ ភី​អិន​អិន ក្រោម​ការសហការ​ផលិត រវាង​ស្ថានីយទូរទស្សន៍ ឈានមុខ​គេ នៅ​កម្ពុជា ខាង​ផ្នែក​កម្មវិធី​ភាពយន្ត​កម្សាន្ត ភី​អិន​អិន និង ផលិតកម្ម ភូមិ​ពេជ្រ ប្រូ​ដាក់​សិន ( Phum Pich Production )​។

​រឿង​ភាគ​ខ្មែរ​ខ្នាត​ធំ «​មរណ​មាតា »​ត្រូវបាន​ផលិតឡើង ដោយបាន​សហការគ្នា រវាង​ស្ថានីយទូរទស្សន៍ ភី​អិន​អិន និង​ផលិតកម្ម ភូមិ​ពេជ្រ ប្រូ​ដាក់​សិន ( Phum Pich Production ) ដែល​ប្រមូលផ្តុំ ទៅដោយ​តួអង្គ​សម្តែង​ជាច្រើន និង​រៀបចំ​ឈុត​ឆាក នៃ​សាច់រឿង ពីមួយ​វគ្គ ទៅមួយ​វគ្គ យ៉ា់ង​យកចិត្តទុកដាក់់ ជាទីបំផុត រួមផ្សំ​នឹង​បច្ចេកទេស ថត បែប​សម័យ​ទំនើប នាពេល​បច្ចុប្បន្ន ផងដែរ​។

​ជាមួយគ្នា​នឹង​ពិធី​ក្រុង​ពាលី រឿង​ភាគ​ខ្មែរ ដ៏​កក្រើក​នេះ ត្រូវបាន​រៀបចំឡើង ជាពិសេស ក្នុងនោះ​ក៏មាន​វត្តមាន សត្វ​ដំរី​ដ៏​ធំ ចូលរួម​សម្តែង នៅក្នុង​វគ្គ​មួយ នៃ​សាច់រឿ់ង គឺ​នៅពេល ដែល ព្រះរាជា ទ្រង់​បាន​ឲ្យ​សេនា ទៅ​នាំយក​នាង​មរណ​មាតា ចូល​ព្រះ​នគរ ដោយមាន សត្វ​ដំរី ជា​យានជំនិះ​។ តារា​សម្តែង​ល្បីៗ ដែល​គ្រង​ឈុត ជា​តួអង្គ​នីមួយៗ​នៅក្នុង​សាច់ រឿ់ង បានបង្ហាញ​វត្តមាន ជាមួយនឹង​ការតុបតែង ក្នុង​ឈុត​សម្លៀកបំពាក់​សម័យកាល បុរាណ អមដោយ​ការ​ហែហម ពី​តួអង្គ អាមាត្យ សេនា ជាច្រើន​នាក់​ទៀតផង​។

​ប្រធាន​គ្រប់គ្រង​កម្មវិធី​ផ្សាយ ប្រចាំ​ស្ថានីយទូរទស្សន៍ ភី​អិន​អិន កញ្ញា ទូច បុប្ផា បានអោយ ដឹងថាៈ «​កន្លងមក ភី​អិន​អិន តែងតែ​លើកតម្កើង នូវ​ស្នាដៃ​តែង​និពន្ធ នៅក្នុង​ស្រុក ក៏ដូចជា គាស់កកាយ នូវ​សាច់រឿង​បុរាណ​ខ្មែរ យកមក​ផលិត​ឡើងវិញ​។ រឿង មរណ​មាតា គឺ​រឿង​មួយ ក្នុងចំណោម​រឿងបុរាណ​ផ្សេងទៀត ដែល​ភី​អិន​អិន បានទទួល​សិទ្ធិ​ផលិត ជា​ភាពយន្ត​ភាគ ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ឆ្នាំ​២០២០ ។ រឿង​មរណ​មាតា នេះ គឺ​ធ្លាប់បាន​ផលិត ជា​រឿង​ដុំ ដោយ​ផលិតករ ក្នុងស្រុក​ដ៏​ល្បីឈ្មោះ និង​ទទួល​ប្រជា ប្រិយភាព យ៉ាងខ្លាំង កាលពី​ជំនាន់​មុន ហើយ​នេះ​ជា​លើកទីមួយ ដែល​រឿង​ត្រូវបាន​កម្លា​យ ផលិត​ជា​រឿង​ភាគ​ទូរទស្សន៍ ។​

​យើង​ជឿជាក់ថា ការដែល​យើង សម្រេចចិត្ត​យក​រឿង ដែលជា​ប្រភេទ​រឿងនិទាន ក្នុង​កម្ម វិធី​សិក្សា​មួយ​នេះ មក​ផលិត​ជា​វីដេអូ ខ្សែភាពយន្ត​ភាគ​ឡើង គឺ​ក្នុង​គោលបំណង ដើម្បី​ចូល រួម​ថែរក្សា អក្សរ​សិ​ល្បិ៍​ខ្មែរ ឲ្យ​បាន​គង់វង្ស និង​ចង់បង្ហាញ​នូវ​បច្ចេកទេស​ផលិត​ប្រកបដោយ គុណភាព បច្ចេកទេស​ខ្ពស់ ក្នុងការ​ផលិត​រឿង ភាគ​ទូរទស្សន៍​ដ៏​ល្អៗ ជូន​ទស្សនិកជន ទស្សនា​ជា​សាកល​។ « នាង​ខ្ញុំ រួមជាមួយ​ក្រុមការងា​រ ទាំង​ទូរទស្សន៍ និង​ផលិតកម្ម នឹង​ខំ​ធ្វើយ៉ាងណា ឲ្យ​ខ្សែភាពយន្ត​ខ្មែរ កាន់​តែមាន​សន្ទុះ​ខ្លាំងៗ ឈរ​នៅលើ​ទីផ្សារ​ភាពយន្ត ទាំង​ការរៀបចំ​ផលិត តួអង្គ និង​គុណភាព​» ។

​ក្នុង​ពិធី​ក្រុង​ពាលី​នោះ ក៏មាន​ការចូលរួម​ពី​ភ្ញៀវកិត្តិយស និង​អ្នកសិល្បៈ​ជាច្រើន ដូចជា កញ្ញា ចែ ឡេង ( តួឯក​ស្រី​) , លោក ប្រុស ខួច ( តួឯក ប្រុស ) , កញ្ញា និមល ( តួអង្គ នាង កាឡី ) , កញ្ញា ចែ ហ្វា ( តួអង្គ នាង ចាន់​តី​) , កញ្ញា ពី យ៉ា​ពី​ន ( តួអង្គ ស្រីស្នំ ) , អ្នកស្រី ស្វែង សុជាតា ( មេ​ធ្មប់​) , លោក ទេព រិ​ន​ដា​រ៉ូ ( មេស្រុក ) , កញ្ញា យូ ណា ( នាង​កុល កេ​សី ម្តាយ​មរណ​មាតា​) , លោក ឡេង ឧ​ត្ត​ម​( មន្ត្រី​ទីប្រឹក្សា​ព្រះរាជា​) , លោក យុទ្ធ​( តួអង្គ មេទ័ព​), អ្នកស្រី សក្ក​ណា​( ម្តាយ កុដុម្ពី​) និង​វត្តមាន​តារាៗ​ជាច្រើន​ដួង​ទៀត​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular