ដោយៈ គ្រញូង / បាត់ដំបងៈ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង បានដឹកនាំការប្រជុំ ត្រួតពិនិត្យការងារ ការពារសន្តិសុខ និងការត្រួតពិនិត្យពលរដ្ឋ ចេញ-ចូល និងស្រាវជ្រាវ រកមេខ្យល់ តាមខ្សែបន្ទាត់ព្រំដែន ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន នៅអធិការដ្ឋាននគរបាល ស្រុកកំរៀង ដោយមានការចូលរួម ពីលោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋាន សន្តិសុខផ្ទៃក្នុង។
ចូលរួមក្នុងឱកាសនេះ មានលោកមេបញ្ជាការ មេបញ្ជាការរង និងនាយប៉ុស្តិ៍ព្រំដែន ចំណុះវរសេនាតូចនគរបាល ការពារព្រំដែនគោក លេខ៨១៩ និងលេខ៨១៧ អធិការដ្ឋាននគរបាល ស្រុកសំពៅលូន អធិការដ្ឋាននគរបាល ស្រុកកំរៀង និងស្រុកភ្នំព្រឹក។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត បាននាំយកនូវ ទឹកបរិសុទ្ធ ជាអំណោយដ៏ថ្លៃថ្លា របស់ថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ ជូនដល់វរសេនាតូច នគរបាលការពារព្រំដែនគោក លេខ ៨១៩ និង ៨១៧ ក្នុងមួយអង្គភាព ទទួលបាន ទឹកបរិសុទ្ធ ចំនួន ៣០០ យួរ និងថវិកា របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទែ ក្នុងមួយវរសេនាតូច ចំនួន ១ លានរៀល ដោយឡែក អធិការដ្ឋានគរបាល ស្រុកកំរៀង ទទួលបានទឹកបរិសុទ្ធ ចំនួន ១៤០ យួរ៕/V.mara