លី សៀន​លុង​៖ ​តុល្យភាព​យុទ្ធសាស្ត្រ​សកល​ផ្លាស់ប្តូរ អាស៊ាន​រួមគ្នា​ធ្វើការ​ជាមួយ​មហាអំណាច​ថ្មី​ចិន​និង​ឥណ្ឌា​

3581
ចែករម្លែក

​បណ្តា​ប្រទេស​នៅ​អាស៊ី​ភាគ​អាគ្នេយ៍ នឹង​ធ្វើការ​រួម​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មហាអំណាច​ថ្មី​ ចិន​និង​ឥណ្ឌា ដើម្បី​ត​ទល់នឹង​សម្ពាធ​នៃ​ការ​គាំពារ​និយម​និង​ធានា​កំណើន​ជា​​និរន្ត​,​នេះ​បើ​តាម​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​សៅរ៍​ក្នុងជំនួបអាស៊ាន។​

​ថ្លែង​នៅ​ជំនួប​កំពូល​អាស៊ាន លោកនាយក​រដ្ឋមន្ត្រី​លី សៀន​លុង បាន​មានប្រសាសន៍ថា កំណើន​សេដ្ឋកិច្ច​តំបន់​ស្ថិតក្រោម​ការ​គំរាម​ដោយសារតែ​អារម្មណ៍​នយោបាយ​​នៅក្នុង​ប្រទេស​ជាច្រើន ប្រែជា​ប្រឆាំងនឹង​ពាណិជ្ជកម្ម​សេរី​។​ភាព​តាម​តឹង​ពាណិជ្ជកម្ម​បច្ចុប្បន្ន​រវាង​អាមេរិក​និង​ចិន​កំពុង​បង្ក​ការព្រួយបារម្ភ​។​ដើម្បី​ប្រយុទ្ធប្រឆាំង​ការ​​គាំពារ​និយម អាស៊ាន​ចង់​ពិភាក្សា​បញ្ចប់​នៅ​ឆ្នាំ​នេះ​អំពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ពិស្តារ​តំបន់ ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន និង​អូស្ត្រាលី ​ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង​នូវែ​លសេ​ឡង់​។​

​លោក​លី​បាន​បន្តថា​” តុល្យភាព​យុទ្ធ​សា​ស្រ្ត​សកល​កំពុង​ផ្លាស់​ប្តូរ និង​តុល្យភាព​តំបន់​ក៏​ដូច្នេះ​ដែរ​។​មហាអំណាច​ថ្មី រួម​មាន​ចិន​និង​ឥណ្ឌា កំពុង​រីក​ធំ​ធាត់​ទាំង​កម្លាំង​និង​​ឥទ្ធិពល​។​វា​បើកឱកាស​ថ្មី​សំរាប់រ​ដ្ឋ​ជា​សមាជិក​អាស៊ាន ពង្រីក​កិច្ចសហការ​ជាមួយ​ពួកគេ​”​។​

​លោក​ក៏​បាន​កត់សំគាល់ថា ក្រុម​១០​ប្រទេស​នេះ​ក៏​ជួប​ការ​ប្រឈម​ផ្នែក​សន្តិសុខ​ផង​ដែរ ដូចជា​ក្រុម​រដ្ឋ​អ៊ីស្លាម​(IS) សន្តិសុខ​អ៊ិន​ធឺ​ណិ​ត និង​ការពង្រឹង​សហគមន៍​សេដ្ឋកិច្ច​​តំបន់​។​

​បណ្តា​មេដឹកនាំ​អាស៊ាន​ក៏​បាន​បញ្ជាក់​ឡើងវិញ​អំពី​តំរូវការ​សន្តិភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង លើកទឹកចិត្ត​អោយ​មី​យ៉ាន់​ម៉ា​និង​បង់​ក្លា​ដែស​បន្ត​អនុវត្ត​ការបញ្ជូ​ន​មក​វិញ​​ដោយ​ស្ម័គ្រចិត្ត​នៃ​ជន​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​៧​សែន​នាក់​ដែល​បាន​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា​ចូល​បង់​ក្លា​ដែស ។​មេដឹកនាំ​អាស៊ាន ក៏​ស្វាគមន៍​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​មួយ​​រវាង​មេដឹកនាំ​កូរ៉េ​ទាំង​ពីរ​៕​ដោយ​៖​វាសនា​

​នាយករដ្ឋមន្ត្រី​លី សៀន​លុង និយាយ​ក្នុង​សន្និសីទ​កាសែត​ដើម្បី​កត់សំគាល់​ការបញ្ចប់​ជំនួប​កំពូល​អាស៊ាន​លើ​ក​ទី​៣២​កាលពី​ថ្ងៃ​សៅរ៍​នៅ​សិង្ហ​បុរី​

ទីតាំងផ្សាយពាណិជ្ជកម្ម