ដោយៈចាន់តូ/ភ្នំពេញៈលោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្ត្រាក់សិន ខូអិលធីឌី និង ផ្សារខេស៊ី ជាស្ថាបនិក មានសំណង់ ផ្ទះល្វែង ផ្ទះល្វែងទំនើប ដីពុះឡូត៍ ខុនដូបានចាប់ផ្ដើមគម្រោងថ្មីដែលមានទីតាំងនៅស្ថិតនៅផ្លូវបេតុង ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកអគ្គនាយកបានឲ្យដឹងថាក្រុមហ៊ុនមាន ខុនដូ សំណង់បុរីវីឡា ចម្ការរីស៊តដីពុះឡូត៍។គម្រោងថ្មីដែលទើបចាប់ផ្ដើមដំណើរការ បន្តនិងដាក់លក់ជាផ្លូវការហើយ និងលក់បានជាងសាមសិបផ្ទះហើយ ដែលសរុបមានជាងមួយរយផ្ទះ ។ លោកបន្តថាលក្ខខណ្ឌបង់រំលស់មានភាពងាយស្រួល ផ្ដល់ជូនប្លង់រឹង ផ្លូវបេតុង ទឹកភ្លើងមានរួចស្រេច ។ លោកបន្តថា អ្វីដែលក្រុមហ៊ុនបានធ្វើនិងកំពុងធ្វើគឺដើម្បីចូលរួមអភិវឌ្ឍន៍ភូមិ ស្រុក ស្របតាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ អតិថិជនអាចទាក់ទងនៅទីតាំងផ្ទាល់ឫ អាចទាក់ទងនៅការិយាល័យលក់ នៅលើផ្សារ ខេស៊ី មានទីតាំងចេញពីផ្លូវសហព័ន្ធរ៉ុស្សីខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង ) បត់ចូលតាមខ្លោងទ្វារវត្តតាំងក្រសាំងខាងជើងប្រហែល១២០០ម៉ែត្រតាមផ្លូវបេតុង ស្ថិតនៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕សរន