ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ សំណង់អគារមូលដ្ឋាន កងរាជអាវុធហត្ថ និងស្នាក់ការសន្តិសុខថ្មី ត្រូវសង់អោយរឹងមាំ មានរចនាបថខ្មែរ ហើយមានតម្លៃខ្ពស់ ជាងមុនផង។ នេះបើយោងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់គេហទំព័រ រស្មីកម្ពុជា កាលពីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈពេលលោក បានអញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃសំណង់អគារ មូលដ្ឋានអាវុធហត្ថ ស្រុកមង្គលបូរី ដែលបាននឹងកំពុងបន្តសាងសង់ គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ដែលរហូតដល់បច្ចុប្បន្ននេះ សម្រេចបាន ៤០%ហើយ។
