សំណង់​អគារ​មូលដ្ឋាន កងរាជអាវុធហត្ថ និង​ស្នាក់ការ​សន្តិសុខ​ថ្មី ត្រូវ​សង់​អោយ​រឹងមាំ មាន​រចនាបថ​ខ្មែរ​

​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ សំណង់​អគារ​មូលដ្ឋាន កងរាជអាវុធហត្ថ និង​ស្នាក់ការ​សន្តិសុខ​ថ្មី ត្រូវ​សង់​អោយ​រឹងមាំ មាន​រចនាបថ​ខ្មែរ ហើយ​មានតម្លៃ​ខ្ពស់ ជាង​មុន​ផង​។​ នេះ​បើ​យោង​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​គេហទំព័រ រស្មី​កម្ពុជា កាលពី​រសៀល ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ខណៈពេល​លោក បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ វាយតម្លៃ​សំណង់​អគារ មូលដ្ឋាន​អាវុធហត្ថ ស្រុក​មង្គល​បូរី ដែល​បាន​នឹង​កំពុង​បន្ត​សាងសង់ គិត​ចាប់ពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ដែល​រហូតដល់​បច្ចុប្បន្ន​នេះ សម្រេចបាន ៤០%​ហើយ​។​

​លោក​ឧ​ត្ត​ម​ដេ​នី​យ៍​ត្រី បោ​ន ប៊ិន បាន​បន្តថាៈ តាំងពី​លោក​ចូលកាន់​តំណែង ជា​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ​ម​ក លោក និង​មន្ត្រី ក្រោមបង្គាប់ បាន​ដឹកនាំ​សាងសង់ អគារ​ការិយាល័យ​ធ្វើការ និង​កន្លែង​បម្រើ​ការងារ នៅ​មូល​ដ្ដាន​កងរាជអាវុធហត្ថ និង​ស្នាក់ការ​សន្តិសុខ ចំនួន​៧ លើ ៩ ស្រុក ក្រុង មាននៅ​ក្រុង​ប៉ោយប៉ែត ក្រុង​សិរីសោភ័ណ ស្រុក​មង្គល​បូរី ថ្មពួក ម៉ាឡៃ និង​ស្រុក​អូរជ្រៅ​។​

​លោក​បាន​បន្តថាៈ ជាក់ស្តែង អគារ​រដ្ឋបាល​មូលដ្ឋាន អាវុធហត្ថ​ស្រុក​ម​ង្ក​ល​បូរី​នេះ ត្រូវ​សង់​ខ្ពស់ ផុតពី​ទឹកជំនន់​លិច ស្ទើរ​កម្ពស់​ផ្លូវជាតិ​លេខ​៥ ថ្មី ហើយ​គ្រោង​ចំណាយ​ថវិកា ប្រមាណ​ជាង ១០ ម៉ឺន​ដុល្លារ​អាមេរិក ។ ក្នុងនោះ​ក៏ត្រូវ​កសាង​ខ្លោងទ្វារ របង ខ្ចូ​ស រោង​ឡាន ប៉ុស្តិ៍​យាម ផ្ទះបាយ បង្គន់​អនាម័យ បន្ទប់ទឹក បំពាក់​ប្រព័ន្ធ​ទំនើប ។ អគារ​នេះ នឹងមាន​គុណភាព ប្រើប្រាស់​បានយូរ​អង្វែង បន្ត​ទៅដល់​កូនចៅ ជំនាន់​ក្រោយ​។​

​លោក​បាន​បន្តទៀតថាៈ យោង​ការណែនាំ​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺ​ការសាងសង់ សំណង់​ដូចខាងលើ ត្រូវតែ​រឹងមាំ មាន​រចនាបថ​ខ្មែរ មានគុណ​ភាព ធានា​ការប្រើប្រាស់ បានយូរ​អង្វែង ហើយក៏​មានតម្លៃ​ខ្ពស់​ផងដែរ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular