Home ព័ត៌មានអន្តរជាតិ វៀតណាម​រក​ឃើញ...

វៀតណាម​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ក្នុង​សហគមន៍​ចំនួន​១៥​ករណី​ទៀត​

ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​ក្រសួង​សុខាភិបាល​វៀត​ណា​ម​បាន​អះអាង​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​១៥​នាក់​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ដោយ​ពួកគេ​សុទ្ធតែ​នៅ​ក្នុង​ខេត្ត​ហាយ​ហ្វឿង​ភា​គខាង​​ជើង​ទាំងអស់ ។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​២៨​មករា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​១៩​កុម្ភៈ​នេះ វៀតណាម​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ក្នុង​សហគមន៍​ចំនួន​៧៧០​នាក់​នៅ​១៣​ទីតាំង​។​ហាយ​ហ្វឿង​ដែល​ជា​មជ្ឈមណ្ឌល​ផ្ទុះ​កូវី​ដ​១៩​ចុង​​ក្រោយនេះ មាន​អ្នក​ឆ្លង​សរុប​៥៩០​នាក់ បន្ទាប់​មក​ខេត្ត​ក្វាង​និ​ញ​ក្បែរ​នោះ​មាន​អ្នក​ឆ្លង​៦០​នាក់ និង​ក្រុង​ហូ​ជី​មី​ញ​ភាគខាងត្បូង មាន​៣៦​នាក់​។​

​តាំងពី​ដើម​ឆ្នាំ​មុន​មក វៀតណាម​មាន​អ្នក​កើតកូ​វីដ​១៩​ចំនួន​២.៣៦២​នាក់ ១.៣៦២​នាក់​បាន​ជា​ពី​ជំងឺ​និង​៣៥​នាក់​ស្លាប់​៕

​វេជ្ជបណ្ឌិត​ពិនិត្យ​អ្នកជំងឺ​កូវី​ដ​១៩​នៅ​ខេត្ត ហាយ​ហ្វឿង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular