អគ្គិភ័យ ឆាបឆេះ យានដ្ឋាន​ជួសជុល​រថយន្ត ប្រភេទ​សណ្ដោង​កុងតឺន័រ យ៉ាង​សន្ធោសន្ធៅ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

ដោយៈ សម្បត្តិ / ភ្នំពេញៈ អគ្គិភ័យ បាន​ឆាបឆេះ​យានដ្ឋាន​ជួសជុល​រថយន្ត ប្រភេទ​សណ្ដោង​កុងតឺន័រ មួយកន្លែង ស្ថិតនៅ​ក្បែរផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ការ​ភ្ញាក់​ផ្អេ​ី​ល ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​មន្ត្រី​ជំនាញ ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ជា​ច្រេ​ី​ន​គ្រឿង មកជួយ អន្តរាគមន៍ បាញ់​ទឹក​ពន្លត់ កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី យប់ ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​តាម​ប្រភពព័ត៌មាន ពី​កន្លែង​កេ​ី​ត​ហេតុ បាន​ឲ្យ​ដឹងថាៈ យានដ្ឋាន​ជួសជុល​រថយន្ត ប្រភេទ​សណ្ដោង​កុងតឺន័រ និង​រថយន្ត​ធុន​ធំ ខាង​លេ​ី​នេះ គឺ​មិនមាន​ស្លាក​យីហោ​នោះទេ ដោយ​ក្រុម​ជាង ធ្វេ​ី​ការ​តែ​ពេល​ថ្ងៃ រីឯ​ពេលយប់ សម្រាក តែ​នៅពេល​កេ​ី​ត​ហេតុ មិនដឹង​បណ្ដាលមកពី​អ្វី​នោះទេ ស្រាប់​តែមាន​អណ្ដាត​ភ្លេ​ី​ង ឆាបឆេះ​រថយន្ត ខាង​លេ​ី ជា​បន្តបន្ទាប់ ខណៈ​សមត្ថកិច្ច​មូលដ្ឋាន និង​មន្ត្រី​ជំនាញ ក៏​បានចេញ​រថយន្ត​បង្ការ និង​ពន្លត់អគ្គីភ័យ ជា​ច្រេ​ី​ន​គ្រឿង ចុះមក​ជួយ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់ យ៉ាង​ញាប់ដៃ​ជេ​ី​ង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ម្ចាស់​ទីតាំង​ឈ្មោះ ចំរើន ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត​។​

​សមត្ថកិច្ច បាន​បន្ថែមថាៈ ក្នុងករណី​អគ្គិភ័យ ខាង​លេ​ី​នេះ បាន​បណ្ដាល​ឲ្យ​ខូចខាត រថយន្ត​ចំនួន ៣ គ្រឿង និង​សម្ភារៈ​មួយចំនួនធំ ព្រមទាំង​ប្រេ​ី​ប្រាស់ ឡានទឹក មកពី​អង្គភាព​ផ្សេងៗ​គ្នា អស់ ៨ គ្រឿង ដោយ​មិន​បង្ក​ឲ្យ មនុស្ស​ណា​ម្នាក់ គ្រោះថ្នាក់​ដល់​អាយុជីវិត នោះទេ ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular