ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ មេខ្យល់ដែលនាំមនុស្ស ឆ្លងកាត់ព្រំដែនខុសច្បាប់ គឺព្រំដែនកម្ពុជា-ថៃ-វៀតណាម ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន ចំនួន ៣៥ នាក់ គិតចាប់ពីថ្ងៃទី១៣ – ១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។ នេះបើតាម មន្ត្រីជាន់ខ្ពស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានប្រាប់រស្មីកម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២១។
