ស្ត្រី​ទើប​ឆ្លងទន្លេ​ចំនួន ៨០ នាក់ ទទួលបាន​អំណោយ​មនុស្សធម៌ ពី​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងឱកាស​អបអរសាទ​រ ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ​

ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ នៅ​មណ្ឌល​សុខភាព​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មាន​ពិធី​ណេះ​សំ​ណា​ល សាកសួរ​សុខទុក្ខ និង​នាំ​អំណោយ​មនុស្សធម៌ ផ្ដល់ជូន​ស្ត្រី​ចំនួន ៨០ នាក់ ដែល​ទើប​ឆ្លងទន្លេ ដើម្បី​អបអរសាទរ ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ក្រោម​អធិបតីភាព​លោកស្រី ទាង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង​ជា​ប្រធាន​ក្រុមការងារ ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ សាខា​ខេត្តសៀមរាប​។​

​ស្ត្រី​ទើប​ឆ្លងទន្លេ ទាំង ៨០ នាក់ ដែល​ទទួល​អំណោយ​មនុស្សធម៌ នាឱកាស​នេះ ជា​ពលរដ្ឋ មកពី​បណ្ដា​ឃុំ​ទាំង ៩ ក្នុងស្រុក​ប្រាសាទបាគង ដោយ​ម្នាក់ៗ ទទួលបាន​អង្ករ ៣០ គីឡូក្រាម ត្រីខ​១​យូរ ឃី​ត​១​កញ្ចប់ ទឹកដោះគោ​ខាប់ ២​កំប៉ុង ស្ករស ១​គីឡូក្រាម មី​១​កេស សាប៊ូ​ក្រអូប ២​ដុំ អាវ​បំបៅ​ដោះ​កូន ១ សម្ភារ​ទារក ១​កញ្ចប់ និង​ថវិកា​ចំនួន ៥ ម៉ឺន​រៀល​។​

​លោកស្រី ទាង អេង ទៀ សីហា បាន​ថ្លែង​សំណេះសំណាល និង​បាន​ពាំនាំ​នូវ ប្រសាសន៍​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ បងប្អូន​ប្រជាពលរដ្ឋ ក្នុងស្រុក​ប្រាសាទបាគង ជាមួយគ្នានេះ លោកស្រី ក៏បាន​ណែនាំ​ដល់​ស្ត្រី មានគភ៌​ទាំងអស់ ត្រូវ​ទៅពិនិត្យ​សុខភាព ពិគ្រោះ​យោបល់ ជាមួយ​គ្រូពេទ្យ ឬ​ឆ្មប​ជំនាញ នៅតាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​លំនៅដ្ឋាន​របស់ខ្លួន និង​ទទួលយក​សេវា​បង្ការ ព្យាបាល ថែទាំ​ឲ្យ​បាន​ទៀងទាត់ តាម​កាលកំណត់ រាល់​ការ​សម្រាលកូន ត្រូវតែទៅ​សម្រាល នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែលមាន​ពេទ្យ​ជំនាញ ឆ្លងកាត់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ច្បាស់លាស់​ត្រឹមត្រូវ ដើម្បី​សុវត្ថិភាព​។ ក្រោយពេល សម្រាលកូន​ហើយ សូមកុំ​ភ្លេច​បំបៅ​ទឹកដោះ​ដំបូង ដល់​ទារក ហើយ​ទាំង​មាតា និង​ទារក ត្រូវ​ទៅ​ទទួល​ចាក់​ថ្នាំ​បង្ការ​ជំងឺ ទាំង ១១ មុខ ទៅតាម​ការណែនាំ និង​កាលកំណត់ របស់​ក្រុមគ្រូពេទ្យ ជាពិសេស ត្រូវ​បន្ត​អនុវត្ត វិធានការ​បង្ការ របស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ខ្លួន​ពី​មេរោគ​កូ​វិដ​១៩ ផងដែរ ៕/V​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular