ឆ្នាំជូត
រាសីខ្ពស់ត្រដែត។យីអ៊ុនថ្ងៃនេះបានងើបខ្ពស់ ម្ល៉ោះហើយ បើជួបឧបសគ្គឬបញ្ហាមិនល្អណាមួយកាលពីមុនមកចង់យកមកដោះស្រាយជាការប្រពៃមួយផង ។ចំពោះការប្រកបការងារសព្វបែបយ៉ាងបើទោះបីជួបការលំបាកលំបិននិងត្រូវការពេលវេលាក្តីតែក៏អាចទទួលលទ្ធផលល្អៗជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះទោះជួញទីជិតឆ្ងាយក៏លោកអ្នកអាចរកផលចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយយ៉ាងធូរជាងមុនបន្តិចដែរ។
បញ្ហាសេចក្តីស្នេហាប្រុសស្រីបើលោកអ្នកពុំទាន់មានគូគាប់ហើយចង់ស្វែងរកជាឱកាសប្រពៃ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ដំណើរជីវិតនាថ្ងៃនេះបោះជំហានទៅមុខគ្រាន់លឿនគួរសម ហើយសេចក្តីប្រាថ្នាមួយចំនួនដែលប៉ងយូរមកហើយ ក៏តែងលេចចេញមកឱ្យឃើញគ្រាន់ផ្តល់ក្តីសង្ឃឹមឡើងវិញ។ចំពោះអ្នកប្រកបការងារបើមានចំណុចខ្វះខាតត្រង់ណាមិនត្រូវព្រងើយកន្តើយរកអ្នកដទៃជួយបង្រៀនឬបង្ហាត់បង្ហាញផ្លូវជាការប្រពៃបំផុត។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញផ្តល់ផលល្អបំផុតសម្រាប់ការដាក់ទុនក្នុងរឿងអ្វីមួយឬបើចង់រើទីកន្លែងលក់ដូរក៏មានការចម្រើនលូតលាស់គួរកត់សម្គាល់ដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់និងជាពេលវេលាល្អសម្រាប់ការរៀបចំផ្សំផ្គុំគ្រួសារបំផុត៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះ ឱកាស រីកលូតលាស់ និងផលជាផ្លែផ្កាបង្ហាញឱ្យលោកអ្នកឃើញនោះមានច្រើនគួរសម។ក្រៅពីនេះចំពោះការងារនិងបញ្ហាប្រាក់កាសមានការចម្រើនលូតលាស់គួរសមឡើងវិញខ្លះៗគ្រាន់ស្រួលផ្លូវចិត្ត។បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រុះស្រួលនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំថោះ
រាសីស្រុតចុះ។ដំណើរជីវិតនាថ្ងៃនេះស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិច ហើយបើធ្វើអ្វីតែងមិនទទួលជាលទ្ធផលឡើយ ពិសេសងាយកើតជារឿងរាវថែមទៀត។ការប្រកបការងារទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែគិតគូរ និងមើលឱ្យបានគ្រប់ជ្រុងជ្រោយទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំ ឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកមកវិញ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើចង់ធ្វើការដោះស្រាយបញ្ហាជីវិតតែងជ្រះស្រឡះ និងបើចង់ចរចាបញ្ហាអ្វីមួយក៏អាចហុចជាលទ្ធផលគ្រាន់កក់ក្តៅដែរ ។ការប្រកបការងារវិញលោកអ្នកត្រូវរវាសរវៃញាប់ដៃញាប់ជើង ហើយត្រូវតែចងចាំថាអំឡុងពេលនេះធ្វើច្រើននឹងទទួលបានផលច្រើនមកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាតាមផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងអាចរកផលកម្រៃមកវិញគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាដំបូងនាថ្ងៃនេះជាការប្រពៃគួរសម៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ដំណើរជីវិតមនុស្សយើងមានឡើងមានចុះ មានលិចមាន អណ្តែតដូចជាថ្ងៃនេះបែរជាធ្លាក់ស្រុតចុះដូចនេះរឿងរាវចាស់ដែលធ្លាប់អាក្រក់កើតឡើងអាចវិលមកបង្ហាញខ្លួនវិញគប្បីប្រយ័ត្នប្រយែងបន្តិច។ចំពោះការប្រកបការងារវិញដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយស្ត្រីចូរប្រយ័ត្នបញ្ហាគ្រប់រឿងចូលយាយីដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរវិញពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួសឬហោះរំលងជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នការជួយយកអាសាគេព្រោះច្រើនយកគុណប្តូរទោសមកវិញទេ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើលោកអ្នកចង់រៀបអាពាហ៍ពិពាហ៍ឬផ្សំផ្គុំគ្រួសារច្រើនជួបរឿងរកាំចិត្តបន្តិចតែយ៉ាងណាក៏ដំណើរការទៅមុខល្អ៕
ឆ្នាំមមី
រាសីស្រុតចុះ។ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះពុំសូវគាប់ប្រសើរទេ ហើយបើមានកិច្ចការអ្វីសំខាន់ដែលត្រូវដោះស្រាយបើឃើញថាមិនអំណោយផលល្អ ហើយចង់ពន្យាពេលក៏ជាការប្រសើរដែរ។ក្រៅពីនេះបើលោកអ្នកចង់សម្រេចចិត្តធ្វើអ្វីមួយគប្បីប្រយ័ត្នប្រយែងបើពុំនោះទេអាចជះឥទ្ធិពលអាក្រក់ណាមួយជាក់ជាពុំខាន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយជួបការលំបាកក្នុងការរកផលចំណូល ហើយមានការរំលោភបំពានពីអ្នកមានមុខរបរដូចគ្នាទៀតផង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីងាយទាំងឆាប់ប្រកែប្រកាន់និងតានតឹងសម្តីដាក់គ្នា៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកមិនត្រូវធ្វើអ្វីដែលប្រថុយប្រថានឡើយពីព្រោះថាលទ្ធផលនោះតែងមិនដូចគាប់បំណង ពិសេសបែរជាជួបបញ្ហាអាក្រក់ថែមមួយជាន់ទៀត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកក៏ស្ថិតនៅក្នុងភាពមិនល្អប៉ុន្មានទេពិសេសការប្រកបការងារឃើញថាធ្វើច្រើនខុសច្រើនថែមទៀត។សម្រាប់បុរសក្នុងអំឡុងពេលនេះមានគ្រោះយាយីនៅឡើយគប្បីប្រយ័ត្នប្រយែងទាំងគំនិតនិងអារម្មណ៍។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរណាមួយព្រោះតែការធ្វេសប្រហែស។
ស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតិចតួចតែឱ្យប្រយ័ត្នជម្លោះវិវាទព្រោះងាយឈានដល់ការប្រេះស្រាំធ្ងន់ធ្ងរ៕
ឆ្នាំវក
រាសីស្រុតចុះ។ការរស់នៅឃើញថាអំពើល្អគេមើលមិនឃើញទេ ផ្ទុយទៅវិញគេចាំមើលតែរឿងចាស់និងចាប់កំហុសវិញ។ឯការងារ បើមានឯកសារអ្វីគប្បីប្រយ័ត្នប្រយែង ហើយបើមានណាត់នរណាម្នាក់ពីរឿងកិច្ចការងារគប្បីទៅមុនម៉ោងណាត់ក៏ប្រសើរដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញទោះបីលោកអ្នកចង់ធ្វើជំនួញទីជិតឆ្ងាយឬចង់ចំណាយទុនធ្វើអ្វីមួយមិនទាស់ខុសអ្វីដែរព្រោះថាផ្លែផ្កាដែលហុចមកវិញឃើញថាមានចូលមួយៗគ្រាន់បំពេញបំពង់ផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរកុំគប្បីយកភាពចង់ចាញ់ឈ្នះដាក់ខ្លួនច្រើនប្រយ័ត្នឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយស្ត្រីចូរប្រយ័ត្នជួបរឿងស្មានមិនដល់ណាមួយនៅចំពោះមុខ។ការប្រកបការងារខ្សត់មនុស្សល្អ តែមកសម្បូរមនុស្សតាមចាស់កំហុសនិងបង្កបញ្ហាមកទុកឱ្យច្រើនទៅវិញ។សំរាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។
ឯបញ្ហាស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕
ឆ្នាំច
រាសីល្អជាមធ្យម។ការរស់នៅក្នុងគ្រួសារឆាប់មានរឿងប្រេះឆាណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបល្អប្រពៃបំផុត។ការប្រកបការងារឃើញថា ដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេដូចនេះគប្បីធ្វើបុណ្យដាក់ទានខ្លះ ក៏ប្រសើរដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចេះអត់ឱនឱ្យគ្នានិងប្រាស្រ័យទាក់ទងគ្នាល្អ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ការរស់នៅមានភាពសុខដុមដូចសព្វមួយដងពុំមានបញ្ហាអ្វីលំបាកចូលមកនាំកកូរផ្លូវចិត្តនាំលំបាកនោះឡើយ។ការប្រកបការងារផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារពាក់ព័ន្ធបញ្ហាប្រាក់កាសនិងការចរចាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។
សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញទោះគ្មានចំណូលអ្វីជាដុំកំភួនតែភាពសុខដុមមានភាពប្រពៃណាស់។
បញ្ហាស្នេហា ប្រុសស្រីមានការចម្រើនលូតលាស់ទៅមុខនិងកំពុងមានភាពផ្អែមល្ហែមប្រពៃ៕