Home ព័ត៌មានអន្តរជាតិ អ្នក​ប្រឆាំង​...

អ្នក​ប្រឆាំង​តវ៉ា​ថៃ​ថ្កោលទោស​រដ្ឋាភិបាល មុន​ការបោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​រដ្ឋាភិបាល​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​មនុស្ស​រាប់រយ​នាក់​បាន​ជួបជុំ​នៅ​ក្រៅ​សភា​ក្នុង​ក្រុង​បាងកក​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ចំ​ពេល​សមាជិកសភា​ប្រឆាំង​ជជីក​សួរដេញដោល​មន្ត្រី​របស់​រដ្ឋាភិបាល​ដើម្បី​ចាប់​កំហុស​និង​​បោះឆ្នោត​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ។​

​ប៉ូលិស​រាប់ពាន់នាក់​ក៏​បាន​ត្រៀមខ្លួន​ជាស្រេច​ជា​មុន​នៅ​ពេល​សភា​ត្រូវ​បោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​រដ្ឋាភិបាល​នៅ​ថ្ងៃ​សៅរ៍​នេះ ក្រោយ​ការ​ជជីក​សួរ​និង​ឆ្លើយ​យ៉ាង​តឹង​សសៃក​អស់​៤​ថ្ងៃ​នៅក្នុង​សភា ​ហើយ​គេ​រំពឹងថា​នឹង​មាន​ការជួបជុំ​តវ៉ា​ជា​ថ្មី​ទៀត​ពី​សំណាក់​ក្រុមប្រឆាំង​រដ្ឋាភិបាល​។​

​ការតវ៉ា​ប្រឆាំង​នេះ​ជា​ផ្នែក​នៃ​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ក្រុម​យុវជន​ដែល​បាន​លេចឡើង​តាំងពី​ឆ្នាំ​មុន​ដើម្បី​ទាមទារ​អោយ​លោក​ប្រា​យុទ្ធ​ចុះចេញ​ពី​តំណែង កែ​រដ្ឋធម្មនុញ្ញ​និង​កែ​ទំរង់​​របប​រាជានិយម​របស់​ថៃ​។​

​កាលពី​ថ្ងៃ​សុក្រ ពួក​សកម្មជន​បាន​ដូរ​គ្នា​ឡើង​និយាយ​លើ​វេទិកា​មួយ​នៅ​លើ​ផ្លូវ​ឆ្ពោះទៅ​កាន់​សភា ដោយ​ធ្វើ​ការរិះគន់​នាយក​រដ្ឋ​ន្ត្រី និង​គណៈរដ្ឋមន្ត្រី​រប​ស់លោក​ចំពោះ​អ្វី​ដែល​ពួកគេ​មើលឃើញថា​ជា​ការ​​រំលោភ​អំណាច ការគ្រប់គ្រង​ខុស​និង​បរាជ័យ​គោល​នយោបាយ​នៅក្នុង​វិស័យ​ផ្សេងៗ​។​

​ការ​ជជីក​សួរដេញដោល​ដើម្បី​ចាប់កំហុស​រដ្ឋាភិបាល​នៅក្នុង​សភា​នេះ​បាន​ចាប់ផ្តើម​ឡើង​កាលពី​ថ្ងៃ​អង្គារ ដឹកនាំ​ធ្វើ​ដោយ​ក្រុមប្រឆាំង​មួយ​ដែល​ចោទប្រកាន់​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា និង​សមាជិក​គណៈ​​រដ្ឋមន្ត្រី​៩​រូប​ទៀត​អំពី​បរាជ័យ​ផ្សេងៗ​។​តែ​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​ត្រូវ​រំពឹងថា​នឹង​រួច​ផុត​ការបោះឆ្នោត​ទម្លាក់​នៅក្នុង​សភា​នៅ​ថ្ងៃ​សៅរ៍​នេះ ជាមួយ​គណៈ​រដ្ឋមន្ត្រីរ​បស់​លោក​។​

​មេ​ប៉ូលិស​ម្នាក់​បាន​និយាយថា ប៉ូលិស​បាន​ដាក់​កម្លាំង​ប្រមាណ​៩០០​នាក់​នៅ​ជុំវិញ​សភា​និង​ត្រៀម​កម្លាំង​១១.៨៥០​នាក់​ទៀត​នៅ​ចុង​សប្តាហ៍​នេះ​៕

​ពួក​អ្នកប្រឆាំង​រដ្ឋាភិបាល​នាំគ្នា​ឡើង​សម្តែង​មតិ​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​នៅពេល​ពួក​សមាជិក​សភា​ប្រឆាំង​កំពុង​ចោទសួរ​មន្ត្រី​រដ្ឋាភិបាល​នៅក្នុង​សភា​មុន​ការបោះឆ្នោត​សម្តែង​ការ​មិន​​ទុកចិត្ត​រដ្ឋាភិបាល​នៅ​ថ្ងៃ​សៅរ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ២០ ខែកុម្ភៈឆ្នាំ ២០២១
Next articleមនុស្ស​រាប់រយ​នាក់​បាន​ជួបជុំ​នៅ​ក្រៅ​សភា​ក្នុង​ក្រុង​បាងកក​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ចំ​ពេល​សមាជិកសភា​ប្រឆាំង​ជជីក​សួរដេញដោល​មន្ត្រី​របស់​រដ្ឋាភិបាល​ដើម្បី​ចាប់​កំហុស​និង​​បោះឆ្នោត​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ។​​ប៉ូលិស​រាប់ពាន់នាក់​ក៏​បាន​ត្រៀមខ្លួន​ជាស្រេច​ជា​មុន​នៅ​ពេល​សភា​ត្រូវ​បោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​រដ្ឋាភិបាល​នៅ​ថ្ងៃ​សៅរ៍​នេះ ក្រោយ​ការ​ជជីក​សួរ​និង​ឆ្លើយ​យ៉ាង​តឹង​សសៃក​អស់​៤​ថ្ងៃ​នៅក្នុង​សភា ​ហើយ​គេ​រំពឹងថា​នឹង​មាន​ការជួបជុំ​តវ៉ា​ជា​ថ្មី​ទៀត​ពី​សំណាក់​ក្រុមប្រឆាំង​រដ្ឋាភិបាល​។​
- Advertisment -

Most Popular