មនុស្សរាប់រយនាក់បានជួបជុំនៅក្រៅសភាក្នុងក្រុងបាងកកកាលពីល្ងាចថ្ងៃសុក្រចំពេលសមាជិកសភាប្រឆាំងជជីកសួរដេញដោលមន្ត្រីរបស់រដ្ឋាភិបាលដើម្បីចាប់កំហុសនិងបោះឆ្នោតទម្លាក់រដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ចាន់អូចា ។ប៉ូលិសរាប់ពាន់នាក់ក៏បានត្រៀមខ្លួនជាស្រេចជាមុននៅពេលសភាត្រូវបោះឆ្នោតសម្តែងការមិនទុកចិត្តរដ្ឋាភិបាលនៅថ្ងៃសៅរ៍នេះ ក្រោយការជជីកសួរនិងឆ្លើយយ៉ាងតឹងសសៃកអស់៤ថ្ងៃនៅក្នុងសភា ហើយគេរំពឹងថានឹងមានការជួបជុំតវ៉ាជាថ្មីទៀតពីសំណាក់ក្រុមប្រឆាំងរដ្ឋាភិបាល។
