ប្រែសម្រួលៈវាសនា/បាងកាឡាន់៖បាឡែន៤៤ក្បាលបានជាប់លើឆ្នេរកោះ ម៉ាឌូរ៉ារបស់ឥណ្ឌូនេស៊ី និងបានងាប់នៅពេលអ្នកជួយសង្គ្រោះអាចទាញពួកវាបានតែបីក្បាលចូលក្នុងសមុទ្រវិញទាំងនៅរស់។
ការងារជួយសង្គ្រោះមួយត្រូវបានបង្កើតឡើងកាលពីថ្ងៃព្រហស្បតិ៍ក្រោយពីបាឡែកប្រភេទតូចៗហៅថាបាឡែនកដបបានហែលមកជាប់លើឆ្នេរ។
រូបភាពវីដេអូកាលពីថ្ងៃសុក្របង្ហាញបាឡែននៅពាសពេញតំបន់ធំទូលាយមួយ ដោយអ្នកស្រុកដើរលុយទឹកត្រឹមកជើង និងខ្លះព្យាយាមជះទឹកលើខ្លួនបាឡែន ឬរុញពួកវាចូលក្នុងទឹកសមុទ្រ។
មន្ត្រីម្នាក់បាននិយាយថា អាជ្ញាធរមានផែនការកប់ត្រីងាប់ទាំងនេះនៅថ្ងៃសៅរ៍ នៅពេលទឹកជំនោរស្រកនិងរថយន្តចូកពីរគ្រឿងធ្វើដំណើរចូល។
គេនៅមិនទាន់យល់អោយបានពេញលេញថាហេតុអ្វីបានជាបាឡែនដែលហែលរួមគ្នាជាហ្វូងជាប់នៅលើឆ្នេរ តែគេដឹកថាហ្វូងត្រីនេះហែលតាមពីក្រោយមេហ្វូងណាមួយនិងនៅជុំវិញត្រីរបួសឬមានបញ្ហាផ្លូវចិត្តណាមួយ៕
អ្នកស្ម័គ្រចិត្តព្យាយាមសង្គ្រោះបាឡែនជាប់លើឆ្នេរបាងកាឡាន់ នៃកោះម៉ាឌូរ៉ា កាលពីថ្ងៃ១៩កុម្ភៈ