ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ឈ្ងុយ
កិរិយាវិសេសន៍
មានក្លិនធុំផ្សាយអំពីវត្ថុអ្វីៗដែលលីង, ដុត, ឆ្អើរ, អាំង ដល់ឡើងសម្បុរកន្លាត
ក្លិនឈ្ងុយ, ធុំឈ្ងុយ, ផ្សាយក្លិនឈ្ងុយ ។
គុណសព្ទ
មានក្លិនធុំផ្សាយអំពីវត្ថុអ្វីៗដែលលីង, ដុត, ឆ្អើរ, អាំង ដល់ឡើងសម្បុរកន្លាត
ក្លិនឈ្ងុយ, ធុំឈ្ងុយ, ផ្សាយក្លិនឈ្ងុយ ។
ឈ្ងប់ឈ្ងុយ
កិរិយាសព្ទ
ស្វិតស្វាញ, ផ្ទៀងផ្ទាត់, ពិនិត្យពិច័យ
ធ្វើការឈ្ងប់ឈ្ងុយ ឬ ធ្វើការឆ្ងិតឈ្ងុយ ។
កិរិយាវិសេសន៍
ស្វិតស្វាញ, ផ្ទៀងផ្ទាត់, ពិនិត្យពិច័យ
ធ្វើការឈ្ងប់ឈ្ងុយ ឬ ធ្វើការឆ្ងិតឈ្ងុយ ។
ក្រវាន់
នាមសព្ទ
ឈ្មោះឈើមួយប្រភេទ មានផ្កាក្រអូប ឈ្ងុយស្រដៀងគ្នានឹងក្លិនចេកនួនទុំ ។
គ្រៀវ
កិរិយាសព្ទ
វះកាត់ត្រង់គល់ទងយកអណ្ឌៈ (ពង) ចេញ : គ្រៀវគោ, គ្រៀវក្របី, គ្រៀវជ្រូក (ចំពោះតែឈ្មោល) ។ វះកាត់យកស្បូនចេញមិនឲ្យមានកូន : គ្រៀវជ្រូក (ញី) ។ វះកាត់យកចេញ នូវសាច់ដុំតូច ជាប្រភពនៃតម្រេកក្នុងកាម : គ្រៀវមាន់ (ឈ្មោល) ។ វាយ, ដំ ឬ កាត់សំបកជុំវិញដើម សកយកចេញឲ្យអស់ មិនឲ្យរស់តទៅទៀត : គ្រៀវដើមក្រសាំង, គ្រៀវដើមគគីរ ។ ក្ដិច, កាច់ត្រួយ ឬ ខ្នែងថ្នាំ ដើម្បីឲ្យស្លឹក បានរីកធំក្រាស់ល្អ ហើយខ្លាំង មិនល្វីង : គ្រៀវថ្នាំ ។ កាច់កន្ទុយផ្លែម្នាស់ ដែលនៅមិនទាន់ចាស់ ដើម្បីឲ្យផ្លែម្នាស់ បានថ្លោសល្អ; ចួនកាល គេកាច់កន្ទុយផ្លែចេញ ហើយគេរោយក្បុង មានជាតិប្រៃឡមៗ ដាក់ត្រង់កន្លែង ដែលកាច់កន្ទុយចេញនោះ ដើម្បីឲ្យផ្លែម្នាស់ថ្លោសផង ឲ្យផ្លែនោះ មានរសផ្អែមឈ្ងុយផង : គ្រៀវម្នាស់ ។ ប្រើជា គុ. ក៏មាន : មាន់គ្រៀវ ។ ល ។
ឆ្ងិត
កិរិយាវិសេសន៍
ឆ្អិត
ក្លិនឆ្ងិត, ក្រអូបឆ្ងិត ។
ឆ្ងិតឈ្ងុយ ឬ ឈ្ងុយឆ្ងិត ដែលយកចិត្តទុកដាក់ដោយអស់អញលំគេញ, ដោយផ្ដេកផ្ដិត
ធ្វើការឆ្ងិតឈ្ងុយ, ផ្គាប់ផ្គុនឆ្ងិតឈ្ងុយ, ស្រឡាញ់ឆ្ងិតឈ្ងុយ ឬ ឈ្ងុយឆ្ងិត ។
គុណសព្ទ
ឆ្អិត
ក្លិនឆ្ងិត, ក្រអូបឆ្ងិត ។
ឆ្ងិតឈ្ងុយ ឬ ឈ្ងុយឆ្ងិត ដែលយកចិត្តទុកដាក់ ដោយអស់អញលំគេញ, ដោយផ្ដេកផ្ដិត
ធ្វើការឆ្ងិតឈ្ងុយ, ផ្គាប់ផ្គុនឆ្ងិតឈ្ងុយ, ស្រឡាញ់ឆ្ងិតឈ្ងុយ ឬ ឈ្ងុយឆ្ងិត ។