យោធាចិនបាននិយាយកាលពីថ្ងៃសុក្រទី១៩កុម្ភៈថាទាហានរបស់ខ្លួនបួននាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅព្រំដែនភ្នំខ្ពស់មួយជាមួយកងកម្លាំងឥណ្ឌាកាលពីឆ្នាំមុន ដែលនេះជាលើកដំបូងហើយដែលទីក្រុងប៉េកាំងទទួលស្គាល់ជាសាធារណៈថាភាគីរបស់ខ្លួនមានអ្នករបួសនិងស្លាប់នៅក្នុងឧបទ្ទវហេតុដ៏សាហាវបំផុតរវាងប្រទេសយក្សអាស៊ីទាំងពីរក្នុងរយៈពេលជិត ៤៥ ឆ្នាំ។
