Home ព័ត៌មានអន្តរជាតិ មនុស្ស​ជាច្រើ...

មនុស្ស​ជាច្រើន​នៅ​តិច​សាស់​អត់​ភ្លើង​អត់​ទឹក​ប្រើ​ដោយសារ​ព្យុះ​

​ប្រែ​សម្រួលៈ​វាសនា​៖​ជនជាតិ​វៀតណាម​ជាច្រើន​នៅ​រដ្ឋ​តិច​សាស់​សហរដ្ឋ​អាម៉េរិក កំពុង​តស៊ូ​រក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​កំដៅ​រាងកាយ​ខ្លួនឯង បញ្ចូល​ជាតិ​ទឹក​និង​រក​អាហារ​នៅពេល​គ្រួសារ​ជាច្រើន​​កំពុង​អត់​ចរន្តអគ្គិសនី​ប្រើ និង​សូម្បីតែ​ទឹក​ផឹក ទឹក​ចំអិន​អាហារ​នៅក្នុង​អាកាសធាតុ​ត្រជាក់​ក្រោម​សូន្យ​។​នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​មួយ​កាលពី​ថ្ងៃ​សុក្រ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទ្រី​ញ ង្វៀន អាយុ​៣១​ឆ្នាំ ដើមកំណើត​វ​ឪ​ត​ណា​ម បាន​ភ្ញាក់ឡើង​ដោយ​គ្មាន​ចរន្តអគ្គិសនី​និង​ទឹក​ប្រើ​នៅក្នុង​ក្រុង​ហោ​ស្តុន រដ្ឋ​តិច​សាស់​។​

​ក្នុង​សីតុណ្ហភាព​ក្បែរ​ក្រោម​សូន្យ ស្ត្រី​វៀតណាម​រូប​នេះ​និង​គ្រួសារ​មាន​សមាជិក​៤​នាក់​របស់​គាត់​បាន​ប្រើ​ចង្ក្រាន​កំដៅ​ក្នុងផ្ទះ​ដើម្បី​រក្សា​សីតុណ្ហភាព​អោយ​កក់ក្តៅ​។​នាង​បាន​និយាយថា «​យើង​មិន​បាន​​ស្តុក​ទុក​អុស ដូច្នេះ​យើង​ប្រើ​វា​សន្សំសំចៃ​ណាស់​»​។​

​វា​ជា​ថ្ងៃទី​៣​ដែល​គ្រួសា​រង្វៀន​មិន​មាន​ទឹក​ប្រើ ។​

​ស្ថានភាព​របស់​គ្រួសា​រង្វៀន​មិន​ខុស​ពី​គ្រួសារ​រាប់ពាន់​រាប់សែន​ទៀត​នៅក្នុង​រដ្ឋ​អាម៉េរិក​នេះ បន្ទាប់​ពី​វា​រង​ការវាយប្រហារ​ដោយ​ព្យុះ​ដែល​នាំអោយ​ទឹក​ក្នុង​បំពង់ក​ក​ឬ​ធ្លាយ​ចេញ រីឯ​បណ្តាញ​ចែកចាយ​អ​គ្គិ​​ស​នី​ក៏​ឈប់​ដំណើរការ​ទៀត​។​

​ស្ត្រី​ម្នាក់​ឳ​ប​ទឹក​សុទ្ធ​ជាច្រើន​ដប​ដែល​នាង​ទទួលបាន​មក​ពី​មជ្ឈមណ្ឌល​និង​ជម្រក​បណ្តោះអាសន្ន​មួយ​នៅ​ក្រុង​ហ្កា​ល់​វេស្តុន រដ្ឋ​តិច​សាស់​កាលពី​ថ្ងៃ​១៧​កុម្ភៈ​។​អ្នកស្រុក​ភាគច្រើនបំផុត​មិន​មាន​អគ្គិសនី​ប្រើ​​ក្នុង​អាកាសធាតុ​ត្រជាក់​ក្រោម​សូន្យ​

​បុរស​ដើរ​ទៅកាន់​ផ្ទះ​មិត្ត​ភ័ក្តិ​នៅក្នុង​សង្កាត់​មួយ​ដែល​ដាច់ទឹក​ដាច់​ភ្លើង​នៅ​រដ្ឋ​តិច​សាស់​កាលពី​ថ្ងៃ​១៥​កុម្ភៈ​

​ឡាន ប៊ូ​យ អាយុ ៤១​ឆ្នាំ មិន​អាច​ទៅ​ធ្វើការ​នៅ​ពីរ​បី​ថ្ងៃ​មក​នេះ​ដោយសារ​ផ្លូវ​គ្រប់​ដោយ​ព្រិល​និង​ទឹកកក​នៅក្នុង​ទីក្រុង​អូ​ស្ទីន រដ្ឋ​តិច​សាស់​។​លោក​បាន​និយាយថា «​នៅ​ខាងក្រៅ​ប្រៀប​ដូច​ទូ​ក្លាសេ​​ធំ​មួយ និង​ផ្លូវ​គ្រប​រអិល​ពេក​»​។​

​នៅ​ក្រុង​អូ​ស្ទីន​មាន​ការបុកទង្គិចរ​វាង​រថយន្ត​ជាច្រើន​ករណី នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយសារ​ផ្លូវ​គ្រប់​ដោយ​ព្រិល​និង​រអិល​។​កាលពី​ថ្ងៃ​១១​កុម្ភៈ​មនុស្ស​៦​នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​មួយ​ដែល​ពាក់ព័ន្ធ​​រថយន្តបុក​ត​គ្នា​ជាង​១០០​គ្រឿង​នៅ​លើ​ផ្លូវ​ក្នុង​រដ្ឋ​តិច​សាស់​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular