ជនជាតិវៀតណាមជាច្រើននៅរដ្ឋតិចសាស់សហរដ្ឋអាម៉េរិក កំពុងតស៊ូរកមធ្យោបាយផ្សេងៗដើម្បីកំដៅរាងកាយខ្លួនឯង បញ្ចូលជាតិទឹកនិងរកអាហារនៅពេលគ្រួសារជាច្រើនកំពុងអត់ចរន្តអគ្គិសនីប្រើ និងសូម្បីតែទឹកផឹក ទឹកចំអិនអាហារនៅក្នុងអាកាសធាតុត្រជាក់ក្រោមសូន្យបន្ទាប់ពីវារងការវាយប្រហារដោយព្យុះដែលនាំអោយទឹកក្នុងបំពង់កកឬធ្លាយចេញ រីឯបណ្តាញចែកចាយអគ្គិសនីក៏ឈប់ដំណើរការទៀត។
