Home ព័ត៌មានជាតិ ឡូយ​ម៉េ​ស​!​អ...

ឡូយ​ម៉េ​ស​!​អេស៊ីលីដា ម៉ូ​បាល អាច​ដក​ប្រាក់​ពី​ម៉ាស៊ីន​អេ​ធី​អឹម​ទូទាំងប្រទេស​មិនបាច់​ប្រើ​កាត​បាន​រហ័ស​និង ងាយស្រួល​មិន​អស់ថ្លៃ​សេវា​

ដោយៈ​សុផល​/​ភ្នំពេញ​៖ លោកអ្នក​អាច​ប្រើ​អេស៊ីលីដា​ម៉ូ​បាល ដើម្បី​ដក​ប្រាក់​រហ័ស​ពី​ម៉ាស៊ីន​អេ​ធី​អឹម​របស់​ធនាគារ អេស៊ីលីដា​ទូទាំងប្រទេស ដោយ​មិន​ប្រើ​ប័ណ្ណ​(Cardless)​បាន​យ៉ាង​ឆាប់រហ័ស និង​ងាយស្រួល​។​ជា​ពិ​សេ​អតិថិជន​អាច​ដក​ប្រា​ក់បាន​ចំនួន​៥.០០០​ដុល្លារ ឬ​២០​លាន​រៀល​ក្នុង​មួយថ្ងៃ ដោយ​មិន​អស់ថ្លៃ​សេវា ។

ដើម្បីដកប្រាក់រហ័ស ទៅដល់ភ្លាមដកប្រាក់បានភ្លាម ដោយគ្រាន់តែធ្វើដូចនេះ៖

វិធី​ដក​ប្រាក់​រហ័ស​(Quick Cash) ពី​ម៉ាស៊ីន​អេ​ធី​អឹម តាមរយៈ​អេស៊ីលីដា​ម៉ូ​បាល​៖
១. បើក​ដំណើការ​កម្មវិធី​អេស៊ីលីដា​ម៉ូ​បាល​
– ជ្រើសរើស​”​ដក​ប្រាក់​តាម​ATM(Quick Cash)”
– ស្កែ​ន​ម្រាមដៃ​ឬ​ផ្ទៃមុខ ឬ​បញ្ចូល​លេខ​សម្ងាត់​
– ជ្រើសរើស​គណនី​វ៉​ល​ឡេ​ត ឬ​គណនី​ធនាគារ រួចហើយ​បញ្ចូល​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ដក​
-​ចុច​ប៊ូ​តុង​”​បង្កើត​”
​លោក​អ្នកនឹង​ទទួលបាន​លេខ​សម្ងាត់​៦​ខ្ទង់​(Gold Code*) សម្រាប់​បញ្ចូល​ក្នុង​ម៉ាស៊ីន​អេ​ធី​អឹម​ដើម្បី​ដក​ប្រាក់​នេះ​។​
២. ដក​ប្រាក់​ពី​ម៉ាស៊ីន​អេ​ធី​អឹម​
-​ចុច​លើ​Screen ឬ​ប៊ូ​តុង​ណាមួយ​របស់​ម៉ាស៊ីន​អេ​ធី​អឹម​
– ជ្រើសរើស​ភាសា​
-​ជ្រើសរើស​”​ដក​ប្រាក់​តាម​លេខ​កូដ​(Cash Withdrawal via Gold Code)”
-​បញ្ចូល​លេខ​សម្ងាត់​៦​ខ្ទង់ ដែល​លោកអ្នក​បាន​បង្កើត​នៅក្នុង​កម្មវិធី​អេស៊ីលីដា​ម៉ូ​បាល​ខាងលើ​
-​ចុច​ប៊ូ​តុង​”​យល់ព្រម​”
-​បញ្ចូល​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ដក​(​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ដក​ត្រូវ​ដូចគ្នា​នឹង​ចំនួន​ទឹកប្រាក់​ដែល​បាន​បង្កើត​ក្នុង​អេស៊ីលីដា​ម៉ូ បាល​)
-​ចុច​ប៊ូ​តុង​”​យល់ព្រម​”
-​ប្រតិបត្តិការ​បានសម្រេច (​សូម​យកប្រាក់​របស់លោក​អ្នក ពី​ម៉ាស៊ីន​អេ​ធី​អឹម​)​។​

​សូមជម្រាបថា​៖Gold Code​សម្រាប់​ដក​ប្រាក់​ពី​ម៉ាស៊ីន​អេ​ធី​អឹម​មាន​សុពលភាព​ប្រើប្រាស់​រយៈពេល​២៤​ម៉ោង​។​ប្រសិនបើ​អតិថិជន​មិនបាន​ដក​ប្រាក់​ក្នុងអំឡុងពេល​កំណត់​នេះ​ទេ ទឹកប្រាក់​នេះ​នឹង​ចូល​ក្នុង​គណនី​វិញ ដោយ​ស្វ័យប្រវត្តិ​៕Ph

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular