ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈគិតចាប់ពីថ្ងៃទី១០រហូតដល់ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២១គ្រូពេទ្យនៃក្រសួងសុខាភិបាលបានចាកក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់អ្នកស្ម័គ្រចិត្តចំនួន៤.៦០៩នាក់(ស្រីចំនួន១.៦០៣នាក់)ក្នុងចំនួនអ្នកស្ម័គ្រចិត្តចំនួន៥.៧៤១នាក់(ស្រី២២៣៩នាក់)។នេះបើយោងតាមរបាយការណ៍សង្ខេបរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។
របាយការណ៍បានបង្ហាញថាអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ចំនួន៥.៧៤១នាក់(ស្រី២២៣៩នាក់)។ជូនដល់អ្នកស្ម័គ្រចិត្តចំនួន៤.៦០៩នាក់(ស្រីចំនួន១.៦០៣នាក់)។ចាក់វ៉ាក់សាំងរួចចំនួន៤.៦០៩នាក់(ស្រី១.៦០៣នាក់)។គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ១.១៣២នាក់(ស្រី៦៣៦នាក់)។
គួររំលឹកថាក្រសួងសុខាភិបាលបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ៕