រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជួសជុល សំបុកមាន់ មហាវិថីព្រះនរោត្តម មុននឹងអនុវត្តតាមគម្រោង ដោយធ្វើការអ៊ុតកៅស៊ូ AC កម្រាស់ ០,៥ សង់ទីម៉ែត្រ ដើម្បីដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរងាយស្រួល ជាងមុន និងដើម្បី លើកសោភ័ណភាព រាជធានីភ្នំពេញ អោយកាន់តែស្រស់បំព្រង ។
