Home ព័ត៌មានជាតិ សន្តិសុខ ទប់​កំហឹង​នឹង...

ទប់​កំហឹង​នឹង​ប្អូនថ្លៃ​ប្រុស​មិនបាន ទៅ​កាប់​ចំ​ប្អូនស្រី​បង្កើត របួសធ្ងន់ ហើយ​ស្លាប់​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ បុរស​ម្នាក់ ទប់​កំហឹង​ក្រេវក្រោធ​នឹង​ប្អូនថ្លៃ​ប្រុស​មិនបាន ក៏បាន​យក​កាំបិត ស្ទុះ​ទៅ​កាប់ ប៉ុន្តែ​គ្រោះ​ចង្រៃ ទៅ​ចំ​លើ​ប្អូនស្រី​បង្កើត របស់ខ្លួន​ទៅវិញ បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់ ទោះបីជា​បាន​ដឹក​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ ក៏ដោយ​។ គ្រោះ​កម្ម​នោះ បានកើត​ឡើង កាលពី​ម៉ោង ៦​និ​៣០​នាទី ព្រឹក ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ភូមិ​គោក​ធំ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ មានជ័យ ។

​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថាៈ បងថ្លៃ​ប្រុស ដែល​ក្លាយទៅជា​ជនដៃដល់ មានឈ្មោះ យ៉ុ​ន យ៉ាន អាយុ​៥១​ឆ្នាំ រស់​ថ្ងៃ​នៅ ភូមិ​គោក​ធំ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ចំណែក​ជនរងគ្រោះ មានឈ្មោះ យ៉ុ​ន យ៉េន អាយុ ៣៩ ឆ្នាំ ត្រូវជា​ប្អូនស្រី​បង្កើត រស់នៅ​ផ្ទះ​ជាមួយគ្នា ។​

​លោក​បាន​ឲ្យ​ដឹង​បន្តថាៈ នៅ​មុនពេល​កើតហេតុ​នោះ ជនសង្ស័យ ដែល​មិន​សប្បាយ ចិត្ត​សោះនឹង​ប្អូនថ្លៃ​ប្រុស​នោះ ក៏បាន​ខឹង​យ៉ាងខ្លាំង រឿង​ប្អូន​ដើរលេង​ពាលា ហើយ​មក ដល់ផ្ទះ គិតតែ​បំផ្លាញ​ទ្រព្យសម្បតិ្ត និង​ប្រាក់ ក្នុងផ្ទះ​អស់​ច្រើន​។ កំហឹង​នោះ ក៏​មិនមែន ដល់​ថ្នាក់​ថា ត្រូវ​កាប់​ប្អូនថ្លៃ​នេះ​ទេ តែ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ប្អូនថ្លៃ​មិន​ចេញ​ក្រៅ បន្ទប់​សោះ ហើយ​ចាក់​គន្លឹះ​ជាប់ ។ នៅពេលនោះ ក៏​ឃើញ​ឈ្មោះ យ៉ុ​ន យ៉េន ជា​ប្អូនស្រី ដែល​តែងតែ​កាង​ការពារ​ប្តី ចេញពី​បន្ទប់ទឹក​។​

​ឃើញ​ដូច្នេះ ជនសង្ស័យ ក៏​ប្រែ​កំហឹង​ជន់​ជោរ​ឡើង ហើយ​បាន​យក​កាំបិត​ខ្វែវ​នោះ កាប់​ទៅលើ​ឈ្មោះ ជឿ​យ អេស អាយុ ៤១ ឆ្នាំ ជា​ប្អូនថ្លៃ​ប្រុស ឱ្យស្លាប់​បង់​ទៅ ប៉ុន្តែ​ដល់ ប្រពន្ធ​វា (​ប្អូនថ្លៃ​) កាង​ការពារ​ខ្លាំងពេក ក៏​កាប់​ត្រូវចំ​លើ​ឈ្មោះ យ៉ុ​ន យ៉េន ទៅវិញ គឺ​កាប់​ត្រូវ​ក្បាល ផ្នែក​ខាងស្តាំ ដាច់​កូនដៃ​ស្តាំ​១ ត្រូវ​ខ្នងដៃ​ឆ្វេង បណ្តាលអោយ​របួស ធ្ងន់ធ្ងរ​។ បន្ទាប់មក ជនរងគ្រោះ ក៏បាន​ស្លាប់ ទោះជា​បាន​បញ្ជូន ទៅ​មន្ទីរពេទ្យ ក៏ដោយ ។​

​ក្រោយពី​កើតហេតុ ជនសង្ស័យ ត្រូវបាន​កម្លាំង​នគរបាល ឃាត់ខ្លួន បញ្ជូនមក​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​ធ្វើការ​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular