គិតចាប់ពីថ្ងៃទី១០រហូតដល់ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២១គ្រូពេទ្យនៃក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់អ្នកស្ម័គ្រចិត្តចំនួន៤.៦០៩នាក់(ស្រីចំនួន១.៦០៣នាក់)ក្នុងចំនួនអ្នកស្ម័គ្រចិត្តចំនួន៥.៧៤១នាក់(ស្រី២២៣៩នាក់)។នេះបើយោងតាមរបាយការណ៍សង្ខេបរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។
