បុរសម្នាក់ ទប់កំហឹងក្រេវក្រោធនឹងប្អូនថ្លៃប្រុសមិនបាន ក៏បានយកកាំបិត ស្ទុះទៅកាប់ ប៉ុន្តែគ្រោះចង្រៃ ទៅចំលើប្អូនស្រីបង្កើត របស់ខ្លួនទៅវិញ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ ទោះបីជាបានដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក៏ដោយ។ គ្រោះកម្មនោះ បានកើតឡើង កាលពីម៉ោង ៦និ៣០នាទី ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ ។
