វិសម្ពាធ ធីឌី (TD) នៅក្នុងសមុទ្រប៉ាស៊ីហ្វិក ខាងកើត ប្រទេស ហ្វីលីពីន បានវិវត្តទៅជាព្យុះទី១ មានឈ្មោះ ឌូចៀន (DUJUAN) សម្រាប់ឆ្នាំ២០២១ ដោយមានដំណើរកាត់ប្រទេសហ្វីលីពីន ចូលមកក្នុងសមុទ្រចិនខាងត្បូង នៅដើមសប្តាហ៍ ក្រោយនេះ តែមិនទាន់ឃើញមានសញ្ញាណ ឥទ្ធិពលអ្វីមកលើប្រទេសកម្ពុជា នៅឡើយទេ។
