Home ព័ត៌មានសំខាន់ៗ ក្រសួង​អប់រំ​...

ក្រសួង​អប់រំ​ឲ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន រឹតបន្តឹង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា​

ដោយៈ​ដេប៉ូ​,​មុនី​រ័ត្ន​/​ភ្នំពេញៈ ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សាលារៀន និង​រីក​រាលដាល​ក្នុង​សហគមន៍ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​ស្នើ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន រឹតបន្ដឹង​ការ អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា និង​វិធានការ “៣​ការពារ និង​៣​កុំ​” ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ៖

១. រឹតបន្តឹង​ការអនុវត្ត​ឱ្យបាន​យ៉ាង​ម៉ឺង​មាត់​នូវ គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ (SOP) សម្រាប់​ដំណើរការ​
​គ្រឹះស្ថានសិក្សា​ឡើងវិញ​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ចុះ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ ២០២០

២. ផ្អាក​ការជួបជុំ និង​សកម្មភាព​កីឡា ដែលមាន​អ្នកចូលរួម​លើសពី ២០ នាក់​

៣. គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅកាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច​អំពី​វត្ត​មាននៃ ការជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គល ដែល​បាន​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ៤. គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ត្រូវ​បូកសរុប​របាយការណ៍​ស្តីពី​ចំនួន​បុគ្គលិក​អប់រំ ដែល​សង្ស័យថា មាន​ទំនាក់ទំនង​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ៥. បុគ្គលិក​អប់រំ​ដែលមាន​ការប៉ះពាល់ ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅ​អាជ្ញាធរ​អប់រំ​តាម​ឋានានុក្រម និង​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ​បំផុត​។​

សូម​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន ទូលំទូលាយ​ដល់​គ្រប់​ការិយាល័យ​អប់រំ យុវជន និង​កីឡា​នៃ​រដ្ឋបាល​ខណ្ឌ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត បុគ្គលិក​អប់រំ​មាតាបិតា អ្នកអាណាព្យាបាល​គ្រប់រូប និង​សូម​ចូលរួម​សហការ​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕​សរន

 

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រកាសថា ក្នុងរយៈពេលតែ ១០ ម៉ោង កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដថ្មី រហូតដល់ ៣២ ករណី ដែលជាការឆ្លងកូវីដ ចូលក្នុងសហគមន៍ ជាលើកទី៣ ” ព្រឹត្តិការណ៍ ២០ កុម្ភៈ ” ដោយផ្ដើមចេញពីការផ្ទុះ នៅចំណុច អិន៨ (N8) ដោយសារតែមានអ្នក ដែលចង់ចេញ ទៅក្រៅប្រទេស ហើយបានស្នើសុំវិញ្ញាបនបត្រ ពិនិត្ររកកូវីដ ១៩
Next articleថ្ងៃ២០កុម្ភៈ៖ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សាលារៀន និង​រីក​រាលដាល​ក្នុង​សហគមន៍ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​ស្នើ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន រឹតបន្ដឹង​ការ អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា និង​វិធានការ “៣​ការពារ និង​៣​កុំ​”៕
- Advertisment -

Most Popular