Home កីឡា កា​ឡូ អាន់​សេ...

កា​ឡូ អាន់​សេ​ឡូ​ទី ថា Everton មានឱកាស​ខ្ពស់​ក្នុងការ​ផ្តួល Liverpool

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ គ្រូបង្វឹក​របស់​ក្រុម​ស្ករ​គ្រាប់ Everton លោក កា​ឡូ អាន់​សេ​ឡូ​ទី មាន​អារម្មណ៍​ថា ពេល​នេះ​ប្រហែលជា “​ពេល​ដ៏​ស័ក្តិសម​” ក្នុងការ​យកឈ្នះ​លើ​ក្រុម​ហង្ស​ក្រហម Liverpool នៅ​ទឹកដី Anfield​នៅរាត្រីថ្ងៃសៅរ៍នេះ។​

​ក្រុម​ស្ករ​គ្រាប់​បាន​ភ្លក្ស​រសជាតិ​ជ័យជម្នះ​ចុង​ក្រោយ​លើ​ហង្ស​ក្រហម​ក្នុង​ឆ្នាំ ២០១០ ហើយ​មិន​ដែល​ឈ្នះ​នៅ​ក្រៅ​ទឹក​ដី​ទេ ចាប់តាំងពី​ខែ​កញ្ញា​ឆ្នាំ ១៩៩៩​។​

​ទោះយ៉ាងណា Anfield ឥឡូវ​មិនមែន​ជា​បន្ទាយ​រឹងមាំ​ដូច​ពី​មុន​ទេ ព្រោះ​សូម្បី​តែ Burnley និង Brighton ក៏​អាច​ឈ្នះ​នៅ​ទីនេះ​ក្នុង​ក្របខ័ណ្ឌ Premier League នៅ​ឆ្នាំ​នេះ​ដែរ​។​

Everton កំពុង​ស្វែងរក​ការឆ្លើយតប​ពី​បរាជ័យ​ជា​បន្តបន្ទាប់​ទល់នឹង Fulham និង Manchester City ខណៈ​ដែល​ហង្ស​ក្រហម​វិលត្រឡប់​ទៅរក​វិធី​ឈ្នះ​វិញ​ជាមួយ​នឹង​ជ័យ​ឈ្នះ​ក្នុង​ក្របខ័ណ្ឌ Champions League ២-០ លើ​ក្រុម RB Leipzig នៅ​ទីក្រុង​ប៊ុយ​ដា​ប៉េស​។​

​លោក​អាន់​សេ​ឡូ​ទី​និយាយថា “​រាល់​ការប្រកួត​រវាង​ក្រុម​ក្នុង​តំបន់​តែមួយ សម្រាប់ Everton ទល់នឹង Liverpool អ្នក​ពិត​ជា​ចង់​ឈ្នះ​។ វា​មាន​រយៈពេល​ជា​យូរណាស់​មកហើយ​ដែល Everton អាច​ឈ្នះ​គូប្រជែង​មួយ​នេះ ហើយ​វា​អាច​ជា​ពេលវេលា​ដ៏​ស័ក្តិសម​នៅ​ថ្ងៃស្អែក​”​។​

“​វា​អាច​ជា​ពេលវេលា​ស័ក្តិសម ប៉ុន្តែ​វា​អាស្រ័យ​លើ​អ្វី​ដែល​យើង​អាចធ្វើ​បាន​នៅ​លើ​ទីលាន​នៅ​ថ្ងៃស្អែក​។ ខ្ញុំ​គិតថា​យើង​មិន​មាន​សម្ពាធ​ទេ (​ដែល​មិន​បាន​ឈ្នះ Liverpool ជា​យូរ​មក​ហើយ​) ។ ខ្ញុំ​គិតថា​យើង​ល្អ​ជាង (​ឥឡូវនេះ​) បើ​ប្រៀបធៀប​នឹង​អតីតកាល ដូច្នេះ​ខ្ញុំ​គិត​ថា​យើង​អាច​មាន​ឱកាស​ច្រើន​ជាង​ដើម្បី​ទទួលបាន​លទ្ធផល​”៕

​លោក​អាន់​សេ​ឡូ​ទី​ជឿថា Everton មានឱកាស​ឈ្នះ Liverpool ថ្ងៃ​សៅរ៍​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular