ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានហៅព្រឹត្តិការ ណ៍នៃការឆ្លងរាលដាលជាសហគមន៍នៅរាជធានីភ្នំពេញ ដែលបានកើតឡើងនៅថ្ងៃទី ១៨ និង ១៩កុម្ភៈ ថាជាការឆ្លងសហគមន៍ដែលមានទ្រង់ទ្រាយធំដែលគ្រាន់តែជាង១០ម៉ោងរកឃើញអ្នកឆ្លងរហូត៣២នាក់ដែលការឆ្លងបែប នេះមិនធ្លាប់មាននៅក្នុងប្រទេសរបស់យើងនោះទេ ។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសពាក់ព័ន្ធនឹងព្រឹត្តិការ ណ៍សហគមន៍ ២០កុម្ភៈ នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈនេះ ។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថាឥឡូវវិទ្យាស្ថានប៉ាស្ទ័រក៏ដូចជាអង្គភាពពាក់ព័ន្ធដែលត្រូវធ្វើសំណាកនៅមជ្ឈមណ្ឌលសុខភាពសាធារណៈកំពុងតែដំណើរការធ្វើតេស្ត ជាបន្តទៀត។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាការរកឃើញកូវីដ១៩ នេះ ចាប់ផ្ដើមពីអ្នកដែលបានទៅសុំលិខិតបញ្ជាក់ពីក្រួងសុខាភិបាលដើម្បីធ្វើដំណើរទៅក្រៅ ប្រទេសតែគាត់ជួនយើងក៏បានរកឃើញអ្នកដែលសុំចេញទៅក្រៅប្រទេសនោះគឺមានវិជ្ជមានកូវីដ១៩តែម្ដង។ ការចាប់ផ្តើមសង្ស័យកាលពីម្សិលមិញហើយយប់មិញនេះយើង បានធ្វើតេស្តទាំងយប់គឺមាន២៨ករណីប៉ុន្តែអំបាញ់មិញនេះយើងបានរកឃើញ៤ករណីផ្សេងទៀតដូច្នេះមិនដឹងថាការវិវត្តន៍នេះវាទៅដល់ណា?ចំណុចចាប់ផ្តើមគឺនៅក្លិបN8 ដែលនេះជាស្ថានភាពដ៏អាក្រក់សម្រាប់យើងក្នុងពេលដែលយើងកំពុងតែធ្វើការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលនាំចូលមកពីព្រះរាជាណាចក្រថៃ និងការរីករាលដាល ពីប្រទេសវៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានសុំការយោគយល់អំពីធុរកិច្ចក៏ដូចជាការស្នាក់នៅរបស់ប្រជាពលរដ្ឋដែលតម្រូវឲ្យបិទអាគារ,បិទក្លឹបកំសាន្ត និង បិទតំបន់មួយចំនួនជាចាំបាច់ ហើយដែលអភិបាលរាជធានីភ្នំពេញបានធ្វើការបិទតាំងពីយប់ម៉ោង ២ នៅតំបន់ខ្លះរួចទៅហើយ នឹងបន្តឃុំគ្រងនៅតំបន់នេះតទៅទៀត ហើយអ្នករស់នៅក្នុងតំបន់នោះគឺ អាចមានផលប៉ះពាល់ដែលយើងគ្មានជម្រើសទេក្រៅតែពីការបិទមានទាំង club ដូចជាក្លឹប N8 ដែលជាក្លឹបកំសាន្ត ,បិទអាគាស្នាក់នៅ,បិទខុនដូ ,បិទតំបន់ខ្លះដែលមាន ហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលពីតំបន់នោះគឺត្រូវបិទជាបណ្តោះអាសន្នសិន,មនុស្សរសើនៅក្នុងតំបន់នោះអនុញ្ញាតឲ្យចូលប្រសិនបើពួកគេជាម្ចាស់ផ្ទះ,តែយើងមិនអនុញ្ញាតឲ្យចេញទេ។នេះជាវិធានការមួយដែលត្រូវប្រកាន់យកដើម្បីជៀសវាងការរីករាលដាលនូវកូវីដ 19 ដែលឆ្លងជាសហគមន៍នាទីក្រុងភ្នំពេញ ៕