អភិបាល​រាជធានី​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​បន្ទាន់​ឆ្លើយតប​នឹង​ព្រឹត្តិការណ៍ សហគមន៍​២០​កុម្ភៈ​

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា លោក ឃួ​ង ស្រេង អភិបាល រាជធានី និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​បន្ទាន់ មួយ​របស់​គណៈបញ្ជាកា​រ​ឯកភាព​រាជធានី ដើម្បី​ផ្សព្វផ្សាយ និង​អនុវត្តតាម​បទបញ្ជា​ទប់ ស្កាត់​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។​

​ក្នុងនាម​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បានដាក់​បទ បញ្ជា​បន្ដ​យ៉ាង​ម៉ឺងម៉ាត់​ជូន​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ និង​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ពាក់ព័ន្ធ ពិសេស​នគរបាល អាវុធហត្ថ និង​មន្ដ្រី​សុខាភិបាល ត្រូវធ្វើ​ការរួម​គ្នា​យ៉ាង​យកចិត្តទុកដាក់ ពង្រឹង​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រា​ដាល ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី ភ្នំពេញ​។​

​គួរ​ជម្រាប​ថា សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​បទបញ្ជា និង​អំពាវនាវ​ចំនួន​៦​ចំណុច ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​ប្រជាពលរដ្ឋ ដើម្បី​រួមគ្នា​ទប់ស្កាត់​ព្រឹត្តិការណ៍ «២០​កុម្ភៈ​» ដែលជា​ព្រឹត្តិការណ៍​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​កម្ពុជា​ជាថ្មី​ម្តងទៀត​។ ការចេញ​បទ បញ្ជា​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​កម្ពុជា បាន​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​៣២ ករណី នៅលើ​ខ្លួន​ជនជាតិ​ចិន ដែល​បាន​ចូលទៅ​កាន់​ក្លឹប​កម្សាន្ត​មួយ​ឈ្មោះ «N8» នៅ​យប់​ថ្ងៃទី​១៩ និង​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​៕/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular