ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជាបានចេញបទបញ្ជានិងអំពាវនាវទៅកាន់រួមជាតិអំពីការផ្ទុះឡើង នៃការឆ្លងរាលដាលនៃកូវីដ១៩ជាសហគមន៍ថ្មីទៀតដែលបានកើតឡើងកាលពីថ្ងៃទី ១៩ខែកុម្ភៈដែលបានបង្កឲ្យមនុស្សចំនួន៣២នាក់បានឆ្លងកូវីដ១៩តែក្នុងរយៈពេល ប្រមាណជាង ១០ម៉ោងតែប៉ុណ្ណោះ ។ អ្នកដែលឆ្លងកុវីដ១៩នេះគឺជាជនជាតិចិនដែលប្រភពត្រូវបានដឹងថាឆ្លងចេញពីអ្នកដែលទៅកំសាន្តនៅក្លឹប N8 ដែលមានទីតាំងនៅ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ។សម្តេចតេជោ ហ៊ុន សែន បានហៅការឆ្លងនេះថាជាព្រឹត្តិការណ៍សហគមន៍«២០កុម្ភៈ»ដោយសម្តេចចាត់ ទុកជាស្ថានភាពដ៏អាក្រក់សម្រាប់កម្ពុជាក្នុងពេលដែលកម្ពុជាកំពុងតែធ្វើការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩ ដែលនាំចូលពីប្រទេសថៃនិងការរីករាលដាលពីវៀតណាម ។ តែទោះបីយ៉ាងណាសម្តេចសង្ឃឹមថាព្រឹត្តិការណ៍២០កុម្ភៈ អាចនឹងត្រូវបិទបញ្ចប់បានក្នុងរយៈពេលមិនលើសពីមួយខែទេព្រោះអាជ្ញាធរបានគ្រប់គ្រងសភាពការណ៍បានទាន់ ពេលវេលា ។
ខាងក្រោមគឺជាប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដែលកត់ត្រាមិនផ្លូវការដោយរស្មីកម្ពុជា៖
ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះថេរៈនុថេរៈទាំងពីរព្រះអង្គ ជនរួមជាតិជាទីស្រាឡាញ់ ថ្ងៃនេះខ្ញុំមានកិច្ចការបន្ទាន់ប្រកាសជូនជនរួមជាតិនៅទូទាំងប្រទេសជាពិសេស នៅរាជធានីភ្នំពេញតែម្ដងមុននេះបន្តិចខ្ញុំមានកិច្ចប្រជុំពិសេសមួយរបស់មន្ត្រីថ្នាក់ដឹកនាំដែលជាប់ពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ19។ ឥឡូវសភាពការណ៍ បានឈានដល់ដំណាក់កាលថ្មីមួយ ដែលខ្ញុំព្រះករុណាខ្ញុំក៏ដូចជាមន្ត្រីពាក់ព័ន្ធបានធ្វើការសន្និដ្ឋានច្បាស់ថា នេះគឺជាការឆ្លងជាសហគមន៍សហគមន៍លើកទី៣បន្ទាប់ពីសហ គមន៍៣ វិច្ឆិកាការដែលផ្ដើមដោយរដ្ឋមន្ត្រីការបរទេសហុងគ្រីបន្ទាប់ទៅព្រឹត្តិការណ៍ ២៨ វិច្ឆិកា និងថ្ងៃនេះខ្ញុំបានប្រសិទ្ធនាមថាជាព្រឹត្តិការណ៍ស្គមន៍ ២០ កុម្ភៈពិតមែនដែល ព្រឹត្តិការណ៍នេះវាបានចាប់ផ្ដើមពីថ្ងៃទី ១៨ និង ១៩ កុម្ភៈ ប៉ុន្តែដោយសារតែវិធានការប្រកាន់យកនិងការប្រជុំបន្ទាន់នេះធ្វើនៅថ្ងៃទី ២០ កុម្ភៈ ខ្ញុំព្រះការណាខ្ញុំសម្រេចដាក់ ឈ្មោះថាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ ការចាប់ផ្តើមរបស់យើងសូមបញ្ជាក់ជូនថាត្រឹមតែជាង ១០ ម៉ោងប៉ុណ្ណោះយើងបានរកឃើញការឆ្លងសហគមន៍ជាទ្រង់ទ្រាយ ធំមានរហូតដល់ ៣២ ករណីដែលនេះជាករណីមិនធ្លាប់មាននៅក្នុងប្រទេសរបស់យើងនោះទេឥឡូវវិទ្យាស្ថានប៉ាស្ទ័រក៏ដូចជាអង្គភាពដែលត្រូវធ្វើសំណាក់នៅមជ្ឈមណ្ឌល សុខភាពសាធារណៈកំពុងតែដំណើរការធ្វើតេស្តជាបន្តទៀត។រឿងរ៉ាវចាប់ផ្ដើមពីមិនមែនជាការលាក់បាំងទេ ដែលបងប្អូនយើងបានទៅសុំធ្វើតេស្តធ្វើដំណើរទៅក្រៅប្រទេស តែគាត់ជួននៅពេលនោះយើងក៏បានរកឃើញអ្នកដែលសុំការបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាគឺមានវិជ្ជមានតែម្ដង។ការចាប់ផ្ដើមសង្ស័យកាលពីម្សិលមិញនេះហើយយប់មិញនេះយើងបានធ្វើតេស្តទៅយប់ឃើញមានមាន ២៨ករណី,ប៉ុន្តែអម្បាញ់មិញនេះយើងបានរកឃើញ ៤ ករណីផ្សេងទៀតដូច្នេះមិនដឹងការវិវត្តនេះវាទៅដល់ណា។ចំណុច ចេញដំណើរគេអាចដឹងបានថាចេញពីក្លឹបN8 ដែលខ្ញុំព្រះករុណាសុំមិនបញ្ជាក់ថានៅទីកន្លែងណាទេ,នេះជាស្ថានភាពដ៏អាក្រក់សម្រាប់យើងក្នុងពេលដែលយើងកំពុងតែធ្វើ ការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩ ដែលនាំចូលពីប្រជារាជាណាចក្រថៃនិងការរីករាលដាលពីសាធារណរដ្ឋសង្គមនិយមវៀតណាម ។ នៅតាមព្រំដែនកម្ពុជាថៃនៅតាម ព្រំដែនកម្ពុជាវៀតណាមយើងធ្វើបានល្អ ហើយប៉ុន្មានថ្ងៃនេះយើងក៏បានចាប់មេខ្យល់ដែលរកស៊ីរត់ពន្ធមនុស្សនិងនាំមនុស្សឆ្លងដែនបានចំនួន ៣១ នាក់ យើងនឹងបន្តចាប់ ខ្លួនជនណាក៏ដោយដែលចូលរួមសកម្មភាពនាំមនុស្សឆ្លងដែនខុសច្បាប់ទាំងឆ្លងទៅនិងឆ្លងមកជាបន្តទៀតហើយនេះជាបទបញ្ជាដ៏មឺងម៉ាត់,ដែលពេលនេះកិច្ចប្រជុំនៅទីនេះមានអគ្គមេបញ្ជាការកងទ័ព,មានអគ្គស្នងការនគរបាលជាតិនឹងមានផ្នែកពាក់ព័ន្ធដែលចូលរួមនៅទីនេះផងដែរ។ទន្ទឹមនិងការខិតខំរបស់យើងក្នុងការទប់ស្កាត់តាមព្រំដែនកម្ពុជាថៃនៅព្រំដែនកម្ពុជាវៀតណាមហើយដែលនៅប៉ុន្មានថ្ងៃនេះមិនមានការឆ្លងសម្រាប់អ្នកធ្វើចិត្តាឡីស័កនៅតាមព្រំដែនកម្ពុជាថៃជាងម៉ឺននាក់នោះទេ។ ប៉ុន្តែអកុសល ការឆ្លងក្នុងសហគមន៍នៅទីក្រុងភ្នំពេញបានចាប់ផ្ដើម ជាមួយនឹងចំនួនដែលយើងទើបបានពិនិត្យរហូតដល់ ៣២ ករណីរួចស្រេចទៅហើយក្នុងសភាពបែបនេះខ្ញុំព្រះករុណា សុំចេញបទបញ្ជាក៏ដូចជាអំពាវនាវចំពោះបងប្អូនជនរួមជាតិរបស់យើងមានមួយចំនួនដូចត៖
.ទីមួយ.សុំការយោគយល់អំពីធុរកិច្ចក៏ដូចជាការស្នាក់នៅរបស់ប្រជាពលរដ្ឋដោយតម្រូវឲ្យយើងបិទអាគារបិទក្លឹបកំសាន្តនិងបិទតំបន់មួយចំនួនជាចាំបាច់ហើយដែលអភិបាលរាជធានីភ្នំពេញបានធ្វើការបិទតាំងពីយប់ម៉ោង២នៅតំបន់ខ្លះរួចទៅហើយហើយនឹងបន្តឃុំគ្រងនៅតំបន់នេះតទៅទៀតហើយអ្នកនៅក្នុងតំបន់នោះគឺអាចមានផលប៉ះពាល់តែយើងគ្មានជម្រើសទេក្រៅតែពីការបិទ មានទាំងក្លឹបកំសាន្តដូចជាក្លឹប N8 ដែលជាក្លឹបកំសាន្ត បិទអាគាស្នាក់នៅ និង បិទតំបន់ខ្លះដែលមានផ្ទះច្រើនមានហានិភ័យ ខ្ពស់នៃការឆ្លងរីករាលដាលពីតំបន់នោះគឺត្រូវបិទជាបណ្ដោះអាសន្ន។មនុស្សនៅក្នុងតំបន់នោះមិនត្រូវអនុញ្ញាតឲ្យមានការចូលប៉ុន្តែបើមនុស្សនោះជាម្ចាស់យើងអនុញ្ញាតឲ្យ ចូលតែយើងមិនអនុញ្ញាតឲ្យចេញមកវិញទេ។គាត់មានផ្ទះនៅក្នុងនោះគឺអនុញ្ញាតឱ្យគាត់ចូលប៉ុន្តែមិនអាចឲ្យគាត់ចេញមកវិញបានទេនេះជាវិធានការមួយដែលត្រូវប្រកាន់ យកដើម្បីជៀសវាងការរីករាលដាលនៃកូវីដ១៩ ដែលឆ្លងជាសហគមន៍នាទីក្រុងភ្នំពេញដែលខ្ញុំព្រះករុណាហៅថាគឺការឆ្លងសហគមន៍ ២០ កុម្ភៈ ។
.ទីពីរ.ត្រូវយកសំណាក់ដើម្បីធ្វើតេស្តសម្រាប់អ្នកនៅក្នុងតំបន់ទាំងនេះ បន្ទាប់ពីធ្វើតេស្តហើយត្រូវតែធ្វើចត្តាឡីស័ក១៤ ថ្ងៃដើម្បីរងចាំការធ្វើតេស្ដលើកទី២ដូច្នេះចំនួននៃការ ធ្វើតេស្តអាចមានចំនួនច្រើនសូម្បីតែយប់មិញនេះខ្ញុំបានស្នើឲ្យវិទ្យាស្ថានប៉ាស្ទ័រក៏ដូចជាមជ្ឈមណ្ឌលសុខភាពសាធារណៈធ្វើការទាំងយប់ដូចច្នេះយើងត្រូធ្វើដោយមានល្បឿនលឿនហើយសូមឱ្យបងប្អូនដែលរស់នៅក្នុងតំបន់ដែលបានបិទនេះធ្វើការសហការដើម្បីឲ្យក្រុមគ្រួពេទ្យចូលទៅយកសំណាបដើម្បីធ្វើតេស្តហើយបន្ទាប់ពីការហើយត្រូវតែឃើញចត្តាឡីស័ករយៈពេល ១៤ថ្ងៃដើម្បីធ្វើតេស្តលើកទី ២ ។
ទី៣.ស្វែងរកអ្នកពាក់ព័ន្ធជាមួយក្លឹប N8 និងអ្នកពាក់ព័ន្ធដែលជាភារកិច្ចរបស់អាជ្ញាធរ ដែលថ្ងៃនេះក៏មានរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងផ្នែកពាក់ព័ន្ធការស្រាវជ្រាវមកទីនេះ ផងដែរ ដើម្បីស្រាវជ្រាវរកឲ្យឃើញថាពួកគេបានទៅដល់ទីណាខ្លះ តើអ្នកពាក់ព័ន្ធក្លឹប N8 នេះទៅដល់ទីណាខ្លះ ត្រូវស្រាវជ្រាវរកឲ្យឃើញ ទៅដល់ទីណាស្រាវជ្រាវទៅដល់ ទីនោះ បណ្តាខេត្តបើទោះបីមិនទាំន់ទៅដល់ទីនោះក៏ត្រូវតែមានការប្រុងប្រយ័ត្ន ព្រោះជាធម្មតាការឆ្លងបែបនេះតែងតែរាលដាលទៅគ្រប់ខេត្ត ដែលការឆ្លងរាលដាលពេល មុន ៣ វិច្ឆិកា បានរាលដាលដល់ទៅ ១០ ខេត្តរាជធានី,២៨ វិច្ឆិកា ទាក់ទង២០ ខេត្តរាជធានីដើម្បីរកអ្នកពាក់ព័ន្ធ N8 និងអ្នកពាក់ព័ន្ធនិងអ្នកឆ្លងកូវីដ១៩ ទាំងអ្នកពាក់ព័ន្ធ ក្លឹប N8 ខុនដូចំនួន២ និងតំបន់ដែលត្រូវបិទ ។
.ទី៤.ត្រូវធ្វើចត្តាឡីស័កចំពោះអ្នកពាក់ព័ន្ធទាំងអស់ រាប់ទាំងអ្នកធ្វើតេស្តនៅតាមផ្ទះសំណាក់ ស្វែងរកអ្នជិះតាក់ស៊ីជាមួយ រាប់ទាំងអ្នកបើកតាក់ស៊ី ។ ក្រុមគ្រូពេទ្យត្រូវខិតខំ យកសំណាកអ្នកពាក់ព័ន្ធទាំងអស់។ការលំបាករបស់យើងគឺដើម្បីសេចក្តីសុខរបស់ប្រជាជនចំពោះការធ្វើចត្តាឡីស័កអ្នកដែលរស់នៅខុនដូនិងផ្ទះត្រូវធ្វើទៅតាមទីកន្លែងរៀងៗខ្លួនហើយអាជ្ញាធរត្រូវទទួលខុសត្រូវទៅលើការចេញចូលរបស់អ្នកធ្វើចត្តាឡីស័ក,សុំកុំបណ្ដោយឱ្យដូចកើតឡើងប៉ុន្មានថ្ងៃមុនដែលមានស្ត្រីបួននាក់បានលួចចេញពីសណ្ឋាគារធ្វើចត្តាឡីស័កមកកម្សាន្តនៅក្លឹបរាត្រីរួចហើយទើបចូលត្រឡប់ទៅវិញ ហើយស្ត្រី២ក្នុងចំណោមស្ត្រី ៤ នាក់ដែលលួចចេញពីសណ្ឋាគារនោះបានរកឃើញថាមានវិជ្ជ មានពីរនាក់ ហើយខ្ញុំជឿជាក់ថាពីរនាក់ទៀតក៏នឹងកើតដូចគ្នាដែរ ,ដោយសារតែសន្តិសុខសណ្ឋាគារជាអ្នកជន្លៀសស្ត្រីទាំង ៤នាក់នេះឲ្យចេញទៅខាងក្រៅ ។ ឥឡូវនេះអនុ ក្រឹត្យពាក់ព័ន្ធជាមួយនឹងការធ្វើចត្តាឡីស័កចំពោះការផាកពិន័យត្រូវបានចេញរួចហើយសម្រាប់កូវីដ១៩តែម្ដង។ បន្ថែមលើអនុក្រឹត្យស្ដីពីការធ្វើចត្តាឡីស័កដែលមានពីពេល មុនគឺយើងបានធ្វើវិសោធនកម្មមាត្រាមួយពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្ម។ សម្រាប់អ្នកដែលមិនមានផ្ទះសម្បែងសាលាក្រុងត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័កដើម្បីបង្កលក្ខណៈ ឲ្យពួកគាត់បានទទួលកន្លែងធ្វើចត្តាឡីស័កបានត្រឹមត្រូវ ។
៥.ខ្ញុំសូមអំពាវនាវអ្នកពាក់ព័ន្ធទាំងអស់ដែលមានការពាក់ព័ន្ធជាមួយនឹងក្លឹប N8 នឹងពាក់ព័ន្ធជាមួយអ្នកមានឆ្លងកូវីដ ១៩កន្លងទៅនេះ ត្រូវម្ចាស់ការមកយកសំណាកដើម្បី ពិនិត្យសូមបញ្ជាក់ថានេះជាការអំពាវនាវទន្ទឹមនឹងការស្វែងរករបស់អាជ្ញាធរ ។ ក្នុងនាមរាជរាយរដ្ឋាភិបាលខ្ញុំសុំអំពាវនាវអ្នកដែលជាប់ពាក់ព័ន្ធនឹងក្លឹបN8ឬអ្នកដែលមានពាក់ ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣២ នាក់នេះម្ចាស់ការមកយកសំណាកដើម្បីធ្វើការពិនិត្យ ។ព្រោះតែបន្តទៅទៀតជំងឺខ្លួនឯងក៏មាននិងបន្តចម្លងទៅកន្លែងដទៃទៀត កាន់តែធំទៅធំទៅដែលយើងត្រួតត្រាលែងបាន អញ្ចឹងសុំស្នើឲ្យមានការយកចិត្តទុកដាក់ចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់។
៦.សម្រាប់ការអំពាវនាវចំពោះពលរដ្ឋទូទៅនៅក្នុងរាជធានីភ្នំពេញនឹងក៏ដូចតំបន់ដទៃទៀតជាពិសេសនៅរាជធានីភ្នំពេញត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងនៅក្នុងការ អនុវត្តវិធានការ ៣ការពារនឹងបីកុំ។ ៣ ការពារគឺត្រូវតែពាក់ម៉ាសនៅទីធ្លាសាធារណៈទាំងអស់ត្រូវពាក់ម៉ាស់,ត្រូវលាងដៃនិងសាប៊ូ,ត្រូវរក្សាគម្លាតសុវត្ថិភាព ១.៥ម៉ែត្រយ៉ាង តិច។ខ្ញុំមិនចេញបញ្ជាដើម្បីបិទនូវការរៀបមិនគោលការណ៍ឬកម្មវិធីផ្សេងៗទេក្នុងករណីដែលប្រជាពលរដ្ឋអនុវត្តតាមខ្ញុំមានលក្ខខណ្ឌពេលនេះខ្ញុំអំពាវនាវឱ្យអនុវត្តនូវវិធាន ការ ៣ ការពារពាក់ម៉ាសលាងដៃនឹងរក្សាគម្លាត។ធ្វើយ៉ាងនេះគឺយើងបន្តរក្សានូវផែនការរបស់យើងទៅមុខទៀតបាននិងម្ខាងទៀតការពារកុំឱ្យមានការឆ្លងជំងឺ ។ខ្ញុំក៏មិនទាន់ អំពាវនាវឬចេញបញ្ជាឲ្យធ្វើការបិទសាលារៀនទាំងសាលារដ្ឋនិងសាលាឯកជននោះទេយើងបានធ្វើការត្រួតពិនិត្យនិងវាយតម្លៃទៅលើផលប៉ះពាល់ដែលវាអាចឆ្លងគឺប្រហែលជាយើងអាចឃុំគ្រងនូវតំបន់មួយចំនួនរួចស្រេចទៅហើយដូច្នេះត្រូវយកវិធានការចំណេញគឺត្រូវពាក់ម៉ាសគ្រប់ទីសាធារណៈទាំងអស់,រក្សាគម្លាតសុវត្ថិភាពប្រសិនបើមិនអាចធ្វើបានខ្ញុំនឹងនៅសេសសល់ជំរើសណាមួយដែលត្រូវរឹតបន្តឹងបន្ថែមដូចជាការហាមឃាត់មិនឲ្យមានការជួបជុំ,ការកូនចៅដូចធ្លាប់បានធ្វើក្នុងរយៈពេលមុន។ខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋរបស់យើងនឹងបន្តចូលរួម ៣ ការពារនិង៣កុំ ។
នៅទីនេះខ្ញុំនៅតែបញ្ជាក់ថាសូមឲ្យប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញមានការប្រុងប្រយ័ត្នហើយសូមបញ្ជាក់បើគ្មានការចាំបាច់កុំចេញពីផ្ទះព្រោះឥឡូវយើងកំពុងរាវរកពិតមែនហើយយើងដឹងចំណុចក្លឹបn8និងកន្លែងរស់នៅមួយចំនួនត្រូវបានបិទហើយក៏ប៉ុន្តែចរាចរណ៍មនុស្សចេញពីតំបន់នោះតើទៅកន្លែងណាខ្លះយើងកំពុងរុករកប្រសិនបើសម្រាក នៅផ្ទះបានជាការល្អ ដើម្បីជៀសវាងជាមួយនឹងហានិភ័យណាដែលវាកើតឡើងដែលយើងជៀសវាងបានតែយើងជាវាមិនកើត ។ ខ្ញុំអង្វរកសុំឱ្យអនុវត្តនូវវិធានការបីការពារ និង បីកុំ ។សូម្បីអាទិត្យនេះខ្ញុំក៏មានកម្មវិធីដែលត្រូវរក្សាទុកកម្មវិធីមួយនៅក្រសួងមហាផ្ទៃនិងការសម្ពោធនៅសណ្ឋាគារខ្ញុំមិនលុបចោលទេ។ប៉ុន្តែវិធានការត្រូវតែបានអនុវត្ត តាមរយៈការដាក់កម្រិតគម្លាតព១ ម៉ែត្រកន្លះពីគ្នាឡើងទៅសន្និបាតក្រសួងមហាផ្ទៃមួយនិងសម្ពោធសណ្ឋាគារចាប់ដៃជាមួយអាមេរិកនៅរាជធានីភ្នំពេញ ។យើងនឹងពិនិត្យ មើលសកម្មភាពបន្តទៀតហើយក្រសួងសុខាភិបាលត្រូវជូនដំណឹងជាបន្តបន្ទាប់ដើម្បីប្រាក់ឲ្យមហាជនបានដឹងពីការវិវត្តទៅដល់ណាហើយ។ខ្ញុំក៏សូមយកឱកាសនេះអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងកុំឲ្យមានការរើសអើងចំពោះអ្នករស់នៅទីក្រុងភ្នំពេញ ។ លើកនេះដោយសារតែយប់មិញកើតឡើងទៅលើជនជាតិចិនសូមកុំឲ្យមានការ រើសអើងទៅលើជនជាតិចិនដូចកាលពីដើមឆ្នាំ ២០២០ដែលពេលនោះមានការរើសអើងនៅក្នុងប្រទេសខ្លះចំពោះជនជាតិចិន ។ទាំងជនជាតិចិនជនជាតិខ្មែរគឺវាចម្រុះគ្នា។ ថ្វីត្បិតការចាប់ផ្ដើមពីស្ត្រី ៤ នាក់នៅសណ្ឋាគារសុខាដែលជាជនជាតិចិនហើយស្ត្រីម្នាក់ដែលចាប់ផ្ដើមរកឃើញដំបូងក្នុងពេលសុំលិខិតបញ្ជាក់នោះក៏ជនជាតិចិនហើយអ្នក ឆ្លងទាំង៣២នាក់នេះក៏ជាជនជាតិចិនទាំងអស់ ។ អញ្ចឹងសូមកុំឲ្យមានការរើសអើងទៅលើបញ្ហានេះវាកើតគ្រប់តែជាតិសាសន៍ហ្នឹងឥឡូវឥណ្ឌូនេស៊ីមក ១០ឆ្លងប្រហែល ជា ពាក់កណ្ដាលហើយខ្មែរយើងមកពីអាមេរិកសឹងតែ ២០ ភាគរយដែលឆ្លងកូវី19 ,ជនជាតិណាក៏មាននៅក្នុងប្រទេសកម្ពុជាដែរ ។ អញ្ចឹងសូមកុំឲ្យមានដែរមានការប្រកាន់ទី ១សម្រាប់អ្នកទីក្រុងភ្នំពេញទៅជនបទមិនត្រូវបានស្វាគមន៍,ហើយទីពីរសំរាប់ជនជាតិចិនឲ្យតែចិនគឺខ្លាចទាំងអស់,មុននេះពួកស្បែកសបារាំងឆ្លងមួយថ្ងៃ៣៧ នាក់នៅកំពង់ សោមរួចហើយមានជនជាតិអាមេរិកដែលឆ្លងនិងអង់គ្លេសតាមកប៉ាល់មកពីវៀតណាមពេលនោះខ្លាចពួកស្បែកសម្ដងរួចទៅហើយ។ឥឡូវខ្ញុំសុំស្នើឲ្យយកការភ័យខ្លាចដើម្បីរក្សាគម្លាត។នេះជារឿងគួរឲ្យសោកស្ដាយយើងបានខិតខំ,ហើយបើសិនជាយើងធ្វើកិច្ចការល្អទាន់ពេលវេលាខ្ញុំសង្ឃឹមថាយើងនឹងឈានទៅបិទបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ នេះបានក្នុងរយៈពេលមិនលើសពីមួយខែទេព្រោះយើងបានគ្រប់គ្រងសភាពការណ៍មួយចំនួនវាអាចអូសបន្លាយច្រើនជាងបន្តិចព្រោះអ្នកដែលមកសុំលិខិតសុំយកសំណាកដើម្បីសុំលិខិតបញ្ជាក់សម្រាប់ធ្វើដំណើរក្រៅបរទេសអត់មានដឹងថាខ្លួនមានជំងឺកូវីដ១៩ ទេ ។
សូមបញ្ជាក់មិនមានការហាមឃាត់ការរៀបចំវ៉ៃបុកដូចពីមុនទេ ដូចនេះចេះតែបន្តអនុវត្តទៅ ទូរទស្សន៍គ្នារកស៊ីនិងផ្សាយពាណិជ្ជកម្មបើអត់ផ្សាយពាណិជ្ជកម្មធ្វើម៉េចគ្នាបាន ចំណូល ។អំពាវនាវឲ្យប្រជាជនវាគាត់នៅផ្ទះឲ្យនៅផ្ទះហើយទូរទស្សន៍អត់មានអីមើលទៀតអញ្ចឹងវាមិនកើតជំងឺអផ្សុកអញ្ចឹងទេសុំឲ្យទូរទស្សន៍នានាបន្តការវ៉ៃបុកទៅតែមិន ឲ្យមនុស្សចូលមើលទេ។បាល់ទាត់ចង់មើលប៉ុន្មានក៏មើលទៅប៉ុន្តែសុំរក្សាគម្លាតមួយម៉ែត្រកន្លះពីគ្នាព្រោះស្តាតវាធំណាស់… ។
ខ្ញុំសង្ឃឹមថាបងប្អូនជនរួមជាតិរបស់យើងនឹងទទួលយកនូវអ្វីដែលជាការដាក់ចេញនូវការអំពាវនាវក៏ដូចជាការដាក់ចេញនូវបទបញ្ជាសម្រាប់ដំណើរការឲ្យអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់តែធ្វើកិច្ចការងារនេះ,ដៃម្ខាងទប់ជាមួយនឹងការរីករាលដាលចេញពីប្រទេសថៃនឹងចេញពីប្រទេសវៀតណាម,ហើយចេញពីវៀតណាមដូចជាការថយចុះហើយដូចជាមិនមានបញ្ហាទេឲ្យថៃក៏មានការថយចុះដែរ។ក៏ប៉ុន្តែប្រជាពលរដ្ឋរបស់យើងអាចនឹងមកចូលឆ្នាំហើយសូមផ្ដាំទៅប្រជាពលរដ្ឋរបស់យើងនៅឯព្រះរាជាណាចក្រថៃបានជ្រាបថាទោះបីមកក៏មិនបានចូលឆ្នាំដែរព្រោះអីមកត្រូវនៅធ្វើចត្តាឡីស័កនៅទល់ដែនបើថាមកមកមុនអត់មានបញ្ហាទេតែបងមកដើម្បីតែចូលឆ្នាំមិនបាច់មកទេច្បាស់ជាចូលឆ្នាំនៅក្នុងតំបន់ធ្វើចត្តាឡីស័កហើយមិនឲ្យចូលមកក្នុងទេ,ហើយនៅពេលត្រឡប់ទៅថៃវិញគឺត្រូវធ្វើចត្តាឡីស័កនៅថៃ១៤ ថ្ងៃទៀត ។ កម្មការិនីរបស់យើងនៅប្រទេសថៃគឺមិន បាច់មកទេចូលឆ្នាំនៅប្រទេសថៃតែម្ដងទៅជាការល្អ ដើម្បីជាវាងចូលឆ្នាំតែបីថ្ងៃហើយយើងមកធ្វើចត្តាឡីស័ក១៤ ថ្ងៃនៅពេលដែលចូលមកដល់ព្រំដែនហើយបើគ្មានវិជ្ជមាន ទើបឲ្យមកស្រុកភូមិ ចេញមកដល់ផ្ទះឡើងទៅថៃវិញទៅធ្វើចត្តាឡីស័កនៅថៃ១៤ ថ្ងៃទៀត ។ ប៉ុន្តែឥឡូវហាមមិនឲ្យចូលទៅក្នុងប្រទេសថៃទេខ្ញុំបានបញ្ជាក់ពីដើមហើយ ទៅស្របច្បាប់ក៏ដោយមិនស្របច្បាប់ក៏ដោយគឺមិនអនុញ្ញាតឱ្យចូលទៅក្នុងប្រទេសថៃឡើយគ្រប់គ្រងនៅតាមព្រំដែនកុំឲ្យមានអ្នកចូលទៅក្នុងប្រទេសថៃឯអ្នកចង់ត្រឡប់មកវិញបើមិនទទួលពលរដ្ឋយើងមិនបាន ព្រោះប្រជាពលរដ្ឋយើងត្រឡប់មកវិញហើយ អញ្ចឹងយើងត្រូវតែទទួលតែយើងត្រូវធ្វើចត្តាឡីស័ក។ប៉ុន្តែចំពោះអ្នកដែលចង់ឆ្លងដែនពី កម្ពុជាទៅថៃ,ទៅវៀតណាម,ទៅឡាវ,យើងមិនអនុញ្ញាតឲ្យទៅទេអញ្ចឹងកងកម្លាំងប្រដាប់អាវុធនៅព្រំដែនទាំងអស់ត្រូវបិទមិនឱ្យចេញទៅវៀតណាមក៏មិនឱ្យចេញទៅឡាវក៏មិនឱ្យចេញទៅថៃក៏មិនឲ្យទៅតែបើគាត់ត្រឡប់មកស្រុកវិញគឺយើងត្រូវតែទទួលគាត់បើមិនទទួលវាមិនកើតព្រោះគាត់ជាពលរដ្ឋរបស់យើង ៕.