នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះក្រោយបញ្ចប់កិច្ចប្រជុំ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក ឃួង ស្រេង អភិបាល រាជធានី និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ មួយរបស់គណៈបញ្ជាការឯកភាពរាជធានី ដើម្បីផ្សព្វផ្សាយ និងអនុវត្តតាមបទបញ្ជាទប់ ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
