ដោយ ៖ ភ្នំស្វាយ / ស្រះកែវៈ អាជ្ញាធរកងកម្លាំងខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា – ស្រះកែវ នៃប្រទេសថៃ បានប្រជុំពិភាក្សាគ្នាលើការងារកិច្ចសហប្រតិបត្តិការតាមព្រំដែន។
កិច្ចប្រជុំនេះគឺធ្វើឡើង រវាង លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក នេត្រ សេរី អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ជាមួយនឹង លោក កៀតទិស័ក ច័ន្ទត្រា អភិបាលខេត្តស្រះកែវ លោកមេបញ្ជាការកម្លាំងបូរផា(ឈុតប៉ារ៉ា ទិសបូព៌ា) ថៃ នៅបន្ទាយ ទាហានប្រាណឬកងរក្សាព្រះអង្គ(ឈុតខ្មៅលេខ២ ច្រកតំបន់ណងព្រឺ ឃុំណងព្រឺស្រុក អារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃ កាលពីរសៀលថ្ងៃទី១៩ខែកុម្ភៈ២០២១ ។
ភាគីទាំងពី បានពិភាក្សាលើបញ្ហា ការបើកដំណើរការបណ្តោះអាសន្នច្រកព្រំដែន អន្តរជាតិថ្មីស្ទឹងបត់-ណងអៀន, បញ្ហាពលករឆ្លងដែន និងការពង្រឹងយន្តការប្រយុទ្ធ ប្រឆាំងជម្ងឺកូវីត១៩ ព្រមទាំងបញ្ហាអាជីវករខ្មែរ ថៃលក់ដូរនៅផ្សាររោងក្លឿ ។ល។
ភាគីទាំង២ បានឯកភាពលើខ្លឹមសារខាងលើហើយនឹងកំណត់ពេលជួបគ្នាអោយបាន ទៀងទាត់ក្នុង១ខែម្តង ក្នុងកម្រឹតស្រុក ខេត្តដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការ ក្នុងអំឡុងនៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត ១៩ និងតទៅទៀត ៕/PC