Home ព័ត៌មានជាតិ សង្គម អាជ្ញាធរ​ចុះ​...

អាជ្ញាធរ​ចុះ​ពិនិត្យ​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​ដើម្បី​បង្កើត​ភូមិឋាន​ជូន​គ្រួសារ​អតីតយុទ្ធជន​នៅ​ឃុំ​គ្រយា ស្រុក​សន្ទុក

ដោយ ៖ ភ្នំ​ស្វាយ / កំពង់ធំ ៖ កាលពី​ថ្ងៃទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ ២០២១ មន្ត្រី​ថ្នាក់ដឹកនាំ​មួយចំនួន បាន​ចុះ​ពិនិត្យ​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​ដើម្បី​បង្កើត​ភូមិឋាន​ជូន​គ្រួសារ​អតីតយុទ្ធជន​នៅ​ឃុំ​គ្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​សមាគម​អតីត យុទ្ធជន កម្ពុជា អមដំណើរ​ដោយ លោក​សុខ លូ អភិបាលខេត្ត​កំពង់ធំ ប្រធានកិត្តិយស សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ និង​អ្នក​ដែល​ពាក់ព័ន្ធ​បាន​ចុះទៅ​ដល់ទី​តាំង ដី​សម្បទាន​សង្គមកិច្ច​នេះ ដើម្បី​ចែកជូន​ដល់​អតីតយុទ្ធជន​ដែលមាន​ជីវភាព​លំបាក​ខ្វះខាត ពិតប្រាកដ​និង​ទទួលបាន​ផ្ទះមួយ​ខ្នង​និង​ដី​១,៥ ហិច​តា​ដែលជា​អំណោយ​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​មានប្រសាសន៍ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​យកចិត្ត ទុកដាក់​ខ្ពស់ ចំពោះ​ជីវភាព​រស់នៅ របស់​ក្រុមគ្រួសារ​អតីតយុទ្ធជន​ដែល​បានផ្តល់​ថវិកា សម្រាប់​សាងសង់​ផ្លូវ​ដែលមាន​ចម្ងាយ​១២​គីឡូម៉ែត្រ​សម្រាប់​បង្កើត​ផ្លូវ​ក្នុង​ហេ​ដ្ឋា​រចនា ស​ម្ព័​ន្ឋ ក្នុងភូមិ​តេ​ជោ​ហ៊ុនសែន​គ្រយា ក្នុងនោះ​មាន​អណ្តូងទឹក​មួយកន្លែង​សម្រាប់​ប្រើ​៥​ផ្ទះ រួមទាំង​ផ្ទះ​ចំនួន​១៥៦​ខ្នង​ផ្ទះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន កម្ពុជា​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ភូមិ​អតីតយុទ្ធជន​នេះ​នឹង​សាងសង់​ក្នុងពេល​ដ៏​ឆាប់ៗ មុខ​នេះ ដោយ​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ភូមិ ឲ្យ​មាន​លូ​ប្រ​ព័​ន្ឋ​ទឹក ផ្លូវ​មេ​៨​ម៉ែត្រ​ផ្លូវ​តាម​ផ្ទះ ដីឡូត៍​៦​ម៉ែត្រ មានទឹក មាន​ភ្លើង មាន​ប៉ុស្តិ៍​ការពារ​សុ​វត្តិភាព មាន​ផ្សារ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម សម្រាប់​សម្រួល​ភាពងាយស្រួល​ដល់​បងប្អូន​អតីតយុទ្ធជន ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular