ដោយៈ មុនីរត្ន័/ ភ្នំពេញៈ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា បានដឹកនាំក្រុមការងារ និងក្រុមកីឡាករក្លិបវិសាខា ជួបសំណេះសំណាលសួរសុខទុក្ខកុមារកំព្រា នៅមណ្ឌល កុមារកំព្រាខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងឱកាសជួបសំណេះសំណាលនោះដែរ ស សុខា និងភរិយា ក៏បានផ្តល់អំណោយ ជាគ្រឿងឧបភោគ-បរិភោគ និងភេសជ្ជៈ ជូនដល់មណ្ឌលកុមារកំព្រាខេត្តព្រៃវែង សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់កុមារកំព្រាដែលរស់នៅក្នុងមណ្ឌលនោះផងដែរ។
ក្នុងឱកាសនោះដែរ លោកស សុខា និងភរិយា ព្រមទាំងក្រុមការងារក៏បានរៀបចំអាហារ សាមគ្គី ជូនដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងប្អូនៗក្មួយៗកុមារទទួលទានក្នុង បរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង ៕/PC