យាន Perseverance ថតរូប​ពណ៌​ធម្មជាតិ​ដំបូងបង្អស់​នៃ​ភព​ព្រះ​អង្គារ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អង្គការ​ណា​សាបាន​បញ្ចេញ​រូបភាព​ថ្មី​នៃ​យាន​ស្រាវជ្រាវ Perseverance នៅ​លើ​ភព​ព្រះ​អង្គារ​រួម​ទាំង​រូបភាព​ដែល​បាន​ថត​ក្នុងអំឡុងពេល “​រន្ធត់ ៧ នាទី​”​នៅពេល​វា​​ស៊ូទ្រាំ​នឹង​ស្ថានភាព​ញ័រ​កន្ត្រាក់​ខ្លាំងក្លា ដែល​អង្រួន​យាន​នេះ នៅពេល​វា​ចូលទៅក្នុង​បរិយាកាស​ភព​ក្រហម ហើយ​ចុះ​ដល់​ផ្ទៃដី​។​

​យាន​តម្លៃ ២,២ ពាន់​លាន​ដុល្លារ​នេះ​បាន​ចុះចត​នៅលើ​ផ្ទៃ​ភព​ក្រហម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​កុម្ភៈ បន្ទាប់ពី​ធ្វើ​ដំណើរ​ចម្ងាយ ៣៨៥ លាន​គីឡូម៉ែត្រ​ហើយ​អ្នកវិទ្យាសាស្ត្រ​និយាយថា​វា​ពិតជា​ធ្វើ​​បាន​អស្ចារ្យ​និង​មាន​សុខភាព​ល្អ​នៅ​លើ​ផ្ទៃ​ភព​អង្គារ ហើយ​នៅតែ​បន្ត​ដំណើរការ​ពេញលេញ​បានល្អ​។​

​ទីភ្នាក់ងារ​អវកាស​អាម៉េរិក​នេះ​បាន​ចែករំលែក​រូបភាព​មួយ​ដែល​ថត​ដោយ​ឧបករណ៍​ស្ទូច​លើ​មេឃ ដែល​បង្ហាញ​យាន Perseverance រអិល​ចុះក្រោម​សន្សឹមៗ​និង​ភ្ជាប់​ទៅ​នឹង​ខ្សែ​មេកានិច មុន​ពេល​ចុះ​ដល់​ដី​។​

​ក្រុមការងារ​របស់​យាន Perseverance បាន​ចែករំលែក​រូបភាព​នេះ​ជាមួយ​ចំណងជើង​សរសេ​រលើ Twitter យ៉ាង​ដូច្នេះ “​ពេលវេលា​ដែល​ក្រុម​របស់​ខ្ញុំ​សុបិន​អស់​រាប់​ឆ្នាំ ឥឡូវ​នេះ​ក្លាយជា​ការពិត​។ ត្រូវ​ហ៊ាន​ធ្វើ​រឿង​អស្ចារ្យ​”​។​

​ប៉ុន្មាន​នាទី​បន្ទាប់ពី​យាន Perseverance ចាប់ផ្តើម​បើក​ជុំវិញ​ភព​ព្រះ​អង្គារ វា​បាន​ផ្តិត​យក​រូបភាព​កង់​រប​ស់វា​ព័ទ្ធជុំវិញ​ដោយ​ទេសភាព​ដី​ហុយ ដោយ​ប្រើ​កាមេរ៉ា​ពណ៌​ធម្មជាតិ ២០ មេហ្គា​ភិ​ច​សែ​ល​។​

​លោក អា​ដាំ ស្តែល​ស្ន័​រ ប្រធាន​វិស្វករ​នៃ​គម្រោង​យាន​ស្រាវជ្រាវ​នេះ បាន​និយាយថា យាន Perseverance គឺជា​ការខិតខំ​ប្រឹងប្រែង​មួយ ដែល​តំណាង​ឱ្យ​រយៈពេល ៨ ឆ្នាំ​និង​ការវិនិយោគ​របស់​មនុស្ស​ជាង ៤.០០០ ឆ្នាំ ហើយ​រូបភាព​ចុងក្រោយ​នេះ​បាន​បង្ហាញថា ការងារ​នេះ​ពិតជា​ទទួល​ជោគជ័យ​”៕

​យាន Perseverance ថតរូប​ពណ៌​លើកដំបូង​នៃ​ភព​ព្រះ​អង្គារ​

​រូបគំនូរ​បង្ហាញ​យាន​Perseverance​ចុះ​លើ​ភព​អង្គារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular